កប់ណាស់! រ៉េត ស៊ូហ្សាណា ច្រៀងគោកក្នុងបទ «I’m The Only One» ពីរោះស្តាប់ឡើងព្រឺសម្បុរ (មានវីដេអូ)

//s5.kh1.co/7b/7badf8ba4216c2e0b1e9904d45671f376f9e8665.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះនាងបានបង្ហោះវីដេអូមួយ ច្រៀងជាភាសាអង់គ្លេសក្នុងបទ «I’m The Only One» ដោយនាងច្រៀងសម្លេងគោក មិនមានភ្លេងអ្វីនោះទេ។

ភ្នំពេញ៖ កញ្ញា រ៉េត ស៊ូហ្សាណា ជាតារាចម្រៀងស្រីវ័យក្មេង ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់ទស្សនិកជន ក៏ដូចជាហ្វេនៗយុវវ័យ បើទោះបីនាងទើបបានឈានជើងចូលសិល្បៈ តែនាងក៏មានអ្នកគាំទ្រច្រើន​មិនធម្មតានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយនាងជាតារាចម្រៀងស្រីម្នាក់ មានទឹកដមសម្លេងពីរោះ ជាពិសេសពេលនាងច្រៀងចម្រៀងជាភាសាបរទេស បើបានស្ដាប់ហើយពិតជាពីរោះ និងមានសម្លេងខ្ពស់ទៀតផង។ ក្នុងនោះដែរ មិនត្រឹមតែមានសម្លេងពីរោះតែមួយមុខនោះទេ បើងាកមិកមើលពីរូបសម្រស់វិញឃើញថា នាងមានទាំងរូបរាង និង មុខមាត់ស្រស់ស្អាតមិនណយនោះទេ។

ជាក់ស្ដែង ថ្មីៗនេះនាងបានបង្ហោះវីដេអូមួយច្រៀងជាភាសាអង់គ្លេសក្នុងបទ «I’m The Only One» ដោយនាងច្រៀងសម្លេងគោក មិនមានភ្លេងអ្វីនោះទេ។ ដោយបានស្ដាប់ហើយមិនសរសើរពីសម្លេងនាងមិនបាន សម្លេងរបស់នាងពិតជាពីរោះ ជាពិសេសនាងអាចស្រែកបានយ៉ាងល្អ ដោយមិនភ្លាត់សម្លេងអ្វីសោះឡើយ។

បន្ទាប់ពីបានស្ដាប់បទនេះហើយ ពិតជាកោតសរសើរទៅដល់សម្លេងរបស់នាងជាខ្លាំង ដោយសារស្ដាប់ទៅពិតជាពីរោះមិនចាញ់បរទេសឡើយ។ លើសពីនេះក៏មានមហាជន និងហ្វេននាងផ្ទាល់ សរសើរពីសម្លេងនាងមិនដាច់ពីមាត់ ថាពិតជាមានសម្លេងខ្ពស់ល្អ៕

សូមទស្សនារូបភាព និង​ វីដេអូខាងក្រោម៖ 

  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
  កញ្ញា រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T