ស្រាបៀរ Corona ផ្អាកការផលិត ដោយសារតែការរីករាលដាលយ៉ាងខ្លាំងរបស់វីរុស COVID-19

//s5.kh1.co/a0/a00b54b8fbd6d49b5c48e1028ed4ffdf44108a5e.jpeg
សង្គម

 ០៦-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីមានការប៉ះពាល់ជាខ្លាំងសម្រាប់ការលក់ចេញរបស់ស្រាបៀរ Corona ដោយសារតែស្រាបៀរមានឈ្មោះដួចទៅនឹងវីរុសកូរ៉ូណាថ្មី ដែលធ្វើឲ្យខាតចំណូលរាប់រយលានដុល្លារ។

ម៉ិកស៊ិក៖ ថ្មីៗក្រុមហ៊ុនផលិតស្រាបៀរម៉ិកស៊ិក Grupo Modelo បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេនឹងផ្អាកផលិតកម្មផលិតស្រាបៀរ Corona, Pacifico និង Modelo ដែលពួកគេនាំចេញទៅជាង ១៨០ ប្រទេសជុំវិញពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្រាបៀរ Corona
ស្រាបៀរ Corona

រដ្ឋាភិបាលម៉ិកស៊ិកបានប្រកាសអាសន្ន ក្នុងសប្តាហ៍នេះដែលឲ្យមានការព្យួររាល់សកម្មភាពដែលមិនចាំបាច់រហូតដល់ថ្ងៃទី ៣០ ខែមេសា ដើម្បីជួយបន្ថយការរាលដាលនៃមេរោគនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសម៉ិកស៊ិកមានករណីឆ្លងវីរុស COVID-19 ចំនួន ១៥១០ ករណី និងមានអ្នកស្លាប់ចំនួន ៥០ នាក់។

ផលិតកម្មស្បៀងអាហារ និងកសិកម្មត្រូវបានចាត់ទុកថាជាសកម្មភាពចាំបាច់សម្រាប់ប្រទេស ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផលិតកម្មស្រាបៀរនេះមិនមែនជាសកម្មភាពចាំបាច់នាពេលបច្ចុប្បន្ននោះទេ។

https://s5.kh1.co/__image/w=650,h=433,q=100/3c/3cfbbe7e2c7435a94be986835e1c841aa3b6e03b.jpg

ក្រុមហ៊ុនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ក្នុងពេលនេះយើងកំពុងធ្វើឲ្យដំណើរការនៃការផលិតរបស់យើងឱ្យមានសភាពតិចតួចបំផុត ហើយនឹងបញ្ចប់ការផ្អាកនៅប៉ុន្មានថ្ងៃបន្ទាប់”។

ពួកគេក៏បានបន្ថែមទៀតថា“ ប្រសិនបើរដ្ឋាភិបាលយល់ថាវាសមស្របថាស្រាបៀរទាំងនេះជាផលិត ផលកសិឧស្សាហកម្មដែលសំខាន់​សម្រាប់ការនាំចេញ ក្រុមហ៊ុនផលិតស្រាបៀរម៉ិកស៊ិក Grupo Modelo យើងនឹងត្រៀមអនុវត្តផែនការដែលបុគ្គលិករបស់យើងជាង ៧៥% អាចធ្វើការពីផ្ទះ និងហើយនៅតែធានាការផ្គត់ផ្គង់ស្រាបៀរបានដដែល៕

https://s5.kh1.co/__image/w=650,h=650,q=100/e5/e559b53e0e2c6b2b5e2a48a16a6dd7a44fd67991.jpeg
Sao Da
SaoDa (C)

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T