ជាធម្មតាគ្រូតែងតែ មានតួនាទីផ្តល់ចំនេះដឹង ល្អៗដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ក្នុងពេលជាមួយគ្នានេះ ដែរពួកគាត់ក៏មានតួនាទី រឹតបន្តឹងនូវ វិន័យក្នុងសាលាផងដែរ តែជួនកាលវិន័យទាំងនេះ​ មានសិស្សានុសិស្សមួយចំនួន មិនអាចទទួលយកបាន ធ្វើអោយមានរឿងអាស្រូវជារឿយៗ ដូចជា "លេងបៀរនៅក្នុងថ្នាក់គ្រូចាប់បាន ដាក់ទណ្ឌកម្មអោយលុតជង្គង់" និង "សិស្សសាលា ៣ នាក់ ប៉ុនប៉ងធ្វើអត្តឃាតដើម្បីគេចវេសពីកិច្ចការផ្ទះ" ដែលខ្មែរឡូតបានចុះផ្សាយកាលពីមុន ជាដើម។ ដោយឡែកនៅសាលារៀន Shandong វិញមានសិស្សស្រីម្នាក់បាន លេបថ្នាំសម្លាប់ខ្លួនដោយសារតែ គ្រូរបស់គេមិនព្រមទទួលគេអោយចូល​ ក្នុងថ្នាក់ព្រោះតែសក់របស់នាងវែងពេក។ តាមវិន័យរបស់សាលា គឺគេបានបញ្ជាក់ថាមិនអោយទុកសក់ខាងមុខ វែងហៀរចិញ្ចើមនោះទេ។ តាមសម្តីម្តាយរបស់ នាងបានអោយដឹងថា កូនរបស់គាត់ ឈ្មោះ លីង មានអាយុ ១៣ ឆ្នាំ កូនបានដឹងថា កូនរបស់គាត់ត្រូវបានគ្រូដេញចេញ ពីថ្នាក់ជាច្រើនដងមកហើយ ប៉ុន្តែគាត់ចេះតែដេញ អោយកូនទៅរៀនវិញទៅ មិននឹកស្មានថាគ្រាន់ តែរឿនប៉ុននេះសោះ គេហ៊ានលេបថ្មាំសម្លាប់ខ្លួនបែបនេះទេ។ គួរបញ្ជាក់ផងដែរថា សាលាមួយនេះ គឺមានវិន័យតឹងតែងខ្លាំងណាស់ហើយ ក៏មានសិស្សខ្លាំងបានត្អូញត្អែរផងដែរ។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងដែរចំពោះក្មេងស្រីម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]