ថៃ​រកឃើញអ្នកឆ្លងវីរុស​កូរ៉ូណា​ថ្មីចំនួន ៥១ នាក់​ និងអ្នកស្លាប់​ ៣ នាក់បន្ថែម​ទៀត

//s5.kh1.co/d2/d2e7535503431cb45e20788525385f843866d065.png
សង្គម

 ០៦-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងកូវីត-១៩នៅប្រទេសថៃ បានកើនឡើងដល់​ ២,២២០ នាក់

បាងកក៖ មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃ​ច័ន្ទនេះថា ប្រទេសថៃទើបតែបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៥១ នាក់ ​និងអ្នកស្លាប់​ ៣ នាក់បន្ថែម​ទៀត។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន ​Bangkok Post ចេញផ្សាយនៅថ្ងៃច័ន្ទ ទី ​៦ ខែ មេសា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្លូវ Khao San នៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០
ផ្លូវ Khao San នៅទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០

លោក Taweesin Wisanuyothin ដែលជាអ្នកនាំពាក្យបាននិយាយថា៖

​​ក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មីទាំង ៥១ នាក់នោះ រួមមាន ១៣ នាក់ គឺជាបុគ្គលិកពេទ្យ។ ចំណែកឯករណីអ្នកស្លាប់ថ្មីទាំងបីរួមមាន ទី១ បុរសជនជាតិថៃ ដែលមានអាយុ ២៨ ឆ្នាំ ​​បានស្លាប់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ទី២ បុរសជនជាតិថៃ ដែលមានអាយុ ៥១ ឆ្នាំ បានស្លាប់នៅ​មន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងបាងកក ហើយអ្នកជំងឺដែលស្លាប់នេះ គឺធ្លាប់មានជំងឺទឹកនោមផ្អែម​ លើសឈាម និង​លើសជាតិខ្លាញ់ប្រចាំកាយ ចំណែកទី៣ គឺជាស្ត្រីជនជាតិថៃ ដែលមានអាយុ ៥៩ ឆ្នាំ បានស្លាប់នៅ​មន្ទីរពេទ្យឯកជនមួយក្នុងទីក្រុងបាងកក ហើយអ្នកជំងឺដែលស្លាប់នេះ គឺធ្លាប់មានជំងឺទឹកនោមផ្អែមប្រចាំកាយ។

Taweesin Wisanuyothin
មន្រ្តីប៉ូលិស​ម្នាក់បានវាស់សីតុណ្ហភាពអ្នកជំងឺម៉ូតូនៅទីក្រុងបាងកក កាលពីថ្ងៃសៅរ៍
មន្រ្តីប៉ូលិស​ម្នាក់បានវាស់សីតុណ្ហភាពអ្នកជំងឺម៉ូតូនៅទីក្រុងបាងកក កាលពីថ្ងៃសៅរ៍

​សូមបញ្ជាក់ផងដែរថា ​បើគិតមកដល់ថ្ងៃនេះ ​ចំនួនអ្នក​ស្លាប់ដោយសារវីរុស​កូរ៉ូណា​នៅក្នុងប្រទេសថៃបានកើនឡើងដល់  ​២៦ នាក់ ​ខណៈអ្នកឆ្លងកើនដល់ ២,២២០ នាក់ ហើយក្នុងនោះមានអ្នកជំងឺ ៧៩៣ នាក់បានជាសះស្បើយ ចំណែកអ្នកជំងឺ ១,៤០១ នាក់ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕

អ្នកដំណើរក្នុងរថភ្លើងនៅជាយក្រុង បានពាក់​ម៉ាសការពារពីវីរុសកូរ៉ូណា
អ្នកដំណើរក្នុងរថភ្លើងនៅជាយក្រុង បានពាក់​ម៉ាសការពារពីវីរុសកូរ៉ូណា
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T