ហួសចិត្ត! ពាក្យចចាមអារ៉ាមមួយបានអុជអាលថា អង់តែនអ៊ីនធឺណេត 5G បានចែកចាយជំងឺកូវីដ-១៩ ទៅកាន់អ្នកប្រើប្រាស់ (មានវីដេអូ)

//s5.kh1.co/78/784f8b13dc4e5f4910705220597104bef1cc3381.jpg
បច្ចេកវិទ្យា

 ០៦-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អង់តែនទូរសព្ទចល័តជាច្រើនត្រូវបានគេបំផ្លាញ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបុគ្គលិកទូរគមនាគមន៍ត្រូវបានគេធ្វើបាប។

អង់គ្លេស៖ ប្រទេសអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ថា ពាក្យចចាមអារ៉ាមមួយបានអះអាងថា បណ្ដាញភ្ជាប់ទំនាក់ទំនងតាមទូរសព្ទចល័ត 5G គឺមានជាប់ពាក់ព័ន្ធទៅនឹង ការរីករាលដាលនៃវីរុសកូរ៉ូណា ហើយវាជាព័ត៌មានក្លែងក្លាយ ដែលមានគ្រោះថ្នាក់និងមិនពិតទាំងស្រុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទ្រឹស្ដីដែលថាសេវា 5G អាចចម្លងវីរុសកូរ៉ូណាទៅកាន់អ្នកប្រើប្រាស់ គឺជារឿងភូតកុហក
ទ្រឹស្ដីដែលថាសេវា 5G អាចចម្លងវីរុសកូរ៉ូណាទៅកាន់អ្នកប្រើប្រាស់ គឺជារឿងភូតកុហក

នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកយកព័ត៌មានម្នាក់ ទាក់ទងនឹងរឿងរ៉ាវទាំងនេះ ដែលថាអង់តែនទូរគមនាគមន៍ 5G អាចដើរតួនាទីក្នុងការបញ្ជូននិងចម្លងជំងឺនេះ រដ្ឋមន្ដ្រីខុទ្ទកាល័យអង់គ្លេស លោក Michael Gove បានមានប្រសាសន៍ថា៖ «នោះមិនសមទាល់តែសោះ ហើយរឿងគ្រោះថ្នាក់នោះក៏មិនសមហេតុផលដែរ»។

អង់តែនទូរសព្ទចល័តជាច្រើនត្រូវបានគេបំផ្លាញ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយបុគ្គលិកទូរគមនាគមន៍ត្រូវបានគេធ្វើបាប ក្នុងទីក្រុង Birmingham នៅភាគកណ្ដាលនៃប្រទេសអង់គ្លេស និងទីក្រុង Merseyside នៅភាគខាងជើងនៃប្រទេសអង់គ្លេស ដែលបណ្ដាលឲ្យខូចខាតដល់ការតភ្ជាប់ នៅពេលប្រជាជនជាច្រើនកំពុងពឹងផ្អែកលើវា ច្រើនជាងពេលណាៗទាំងអស់។

អង់តែនទូរសព្ទត្រូវបានគេលួចដុត ដោយគិតថាសេវា 5G អាចចម្លងវីរុសកូរ៉ូណា
អង់តែនទូរសព្ទត្រូវបានគេលួចដុត ដោយគិតថាសេវា 5G អាចចម្លងវីរុសកូរ៉ូណា

ការដុតបំផ្លាញអង់តែនមួយ ក្នុងទីក្រុង Birmingham ដែលគ្រប់គ្រងដោយក្រុមហ៊ុន BT ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុត របស់ចក្រភពអង់គ្លេស បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ អង់តែនមួយនេះបានផ្ដល់សេវា 2G, 3G និង 4G ដល់មនុស្សរាប់ពាន់នាក់ ប៉ុន្ដែវានៅមិនទាន់គាំទ្រសេវា 5G នៅឡើយទេ នេះបើយោងតាមសម្ដីរបស់ក្រុមហ៊ុន។

នាយកសុខាភិបាលជាតិរបស់អង់គ្លេស លោក  Stephen Powis បាននិយាយថា ពាក្យចចាមអារ៉ាមទាក់ទងនឹងសេវា 5G គឺជាព័ត៌មានក្លែងក្លាយ ដោយមិនមានភ័ស្ដុតាងគាំទ្រដោយផ្នែកវិទ្យាសាស្ត្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T