ស្រីស្អាតក្រុម Everglow ត្រូវគេបញ្ជូនទៅធ្វើតេស្តបន្ទាន់ ក្រោយពីបុគ្គលិកម្នាក់រកឃើញថាមាន វីរុសកូវីដ១៩!

//s5.kh1.co/d5/d5a8ce38d9887a622b833cf719d1168aada97a5a.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បន្ទាប់ពីផ្ទុះព័ត៌មានថា បុគ្គលិកធ្វើការជាមួយក្រុមចម្រៀងស្រី Everglow ត្រូវបានគេរកឃើញថា មានផ្ទុកមេរោគកូវីដ១៩ ពេលនេះសមាជិកទាំងអស់នៅក្នុងក្រុម ត្រូវគេបញ្ជូនយកទៅធ្វើតេស្តជាបន្ទាន់។

កូរ៉េខាងត្បូង ៖ រយៈពេលពីរបីថ្ងៃកន្លងមកនេះ អ្នកគាំទ្រក្រុមចម្រៀង Kpop មានការភិតភ័យជាខ្លាំង ដោយសារប្រទេសកូរ៉េ កំពុងតែត្រូវបានរាតត្បាត ដោយជំងឺឆ្លងដ៏កាចសាហាវគឺ កូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែភ្ញាក់ផ្អើល ជាងនេះទៅទៀតនោះ គឺថ្មីៗនេះ គេទើបតែរកឃើញថា បុគ្គលិកធ្វើការជាមួយនឹង ក្រុមចម្រៀងស្រី Everglow មានផ្ទុកមេរោគជំងឺកូវីដ១៩ ជាហេតុធ្វើឲ្យហ្វេនៗ មានការព្រួយបារម្ភខ្លាំង ចំពោះសុខភាពរបស់សមាជិកក្រុមទាំងអស់។

ជាសំណាងល្អ មុននេះបន្តិច ក្រុមចម្រៀងស្រី Everglow ទើបតែទទួលបានលទ្ធផលពីការតេស្ត គឺអវិជ្ជមាន។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ផលិតកម្មក៏បានបញ្ឈប់ រាល់សកម្មភាពរបស់ពួកគេ ហើយដាក់ពួកគេឲ្យនៅដាច់ដោយឡែក រយៈពេល ២សប្តាហ៍ជាមុនសិន៕

ទស្សនារូបភាពខាងក្រោម ៖

Everglow
Everglow
Everglow
Everglow
Everglow
Everglow
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T