ជើងស៊ុតនៅ PL ម្នាក់ប្រាប់ឲ្យ Man UTD និង Chelsea គួរតាមទិញកីឡាករឆ្នើម១រូបរបស់ Liverpool មកពង្រឹងក្រុម

//s5.kh1.co/1b/1b19cbf4703b86017de1fc515a2fc748f4321d98.jpg
កីទ្បា

 ០៦-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Troy Deeney ប្រាប់ឲ្យ Man UTD និង Chelsea គួរតែតាមទិញកីឡាករ Adam Lallana របស់ Liverpool

អង់គ្លេស៖ ខ្សែប្រយុទ្ធក្រុម Watford កីឡាករ Troy Deeney បានជំរុញឲ្យ ក្លិបធំៗនៅក្របខណ្ឌ Premier League គួរតាមចែចូវយកខ្សែបម្រើ Adam Lallana របស់ក្រុមមហង្សក្រហម Liverpool ដែលជិតនឹងចាកចេញពីកីឡដ្ឋាន Anfield នៅរដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/16/16a2ba1eefac028ca352a80a421a0c51d22b9b70.png

ប្រធានក្រុម ​Watford រូបនេះ បាននិយាយប្រាប់គេហទំព័រ The United Stand យ៉ាងដូច្នេះថា៖

Lallana គាត់អាចលេងឲ្យ Man City ប៉ុន្តែខ្ញុំគិតថា នៅទីនោះមានខ្សែបម្រើគរជើងគ្នាបន្តិច ដូច្នេះអ្នកគួរតែយកគាត់ទៅ Man UTD ព្រោះគាត់អាចនឹងមានឱកាសបានលេងច្រើនជាង ហើយ១០០ភាគរយ គាត់នឹងជួយក្រុមរីកចម្រើនបាន។ ចំណុចពិសេសរបស់​ Lallana គឺគាត់អាចលេងបានគ្រប់កន្លែងនៅតំបន់ប្រយុទ្ធ ។ ក្រៅពី Man UTD ក្រុម Tottenham, Everton និង Chelsea ក៏គួរតែតាមយកគាត់ដែរ។

កីឡាករ Troy Deeney
កីឡាករ Troy Deeney
កីឡាករ Troy Deeney

គួរបញ្ជាក់ផងដែរថា កុងត្រារបស់ Lallana នឹងផុតកំណត់ជាមួយក្រុម Liverpool នៅខែមិថុនាខាងមុខ ខណៈការចរចាបន្តកិច្ចសន្យាថ្មី នៅមិនទាន់កើតមានឡើងនៅឡើយទេ ដូច្នេះបច្ចុប្បន្ន គាត់អាចត្រឹមពិភាក្សាចុះកុងត្រាព្រៀងទុកមុនជាមួយនឹងក្លិបក្រៅស្រុក (ក្រៅពីអង់គ្លេស) ។ ចំណែកឯក្លិបក្នុងប្រទេសអង់គ្លេស រហូតទាល់តែគាត់ផុងត្រានៅកីឡដ្ឋាន Anfield ទើបគាត់អាចចាប់ផ្ដើមចរចាបាន៕

ប្រភពAF

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T