ទីបំផុត! R.Madrid, Man City និង Barcelona មានពន្លឺហើយ ក្រោយ Napoli ទម្លាក់តម្លៃកីឡាករឆ្នើមរូបនេះ

//s5.kh1.co/dc/dcb29800dad00a0f2d214c73f4cdbb611e5ac842.jpg
កីទ្បា

 ០៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

R.Madrid, Man City និង Barcelona មានពន្លឺហើយ ក្រោយ Napoli ទម្លាក់តម្លៃកីឡាករ Fabian Ruiz មកនៅត្រឹម ៥២លានផោនប៉ុណ្ណោះ

អ៊ីតាលី៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបយក្សអ៊ីតាលី Napoli បានរៀបចំរួចរាល់ក្នុងការបញ្ចេញខ្សែបម្រើឆ្នើមប្រចាំក្រុម កីឡាករ Fabian Ruiz ក្នុងតម្លៃខ្លួនត្រឹមតែ៥២លានផោនប៉ុណ្ណោះ សម្រាប់ទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Fabian Ruiz
 កីឡាករ Fabian Ruiz

ក្រោយផ្លាស់មកកាន់ទឹកដីអ៊ីតាលីកាលពីឆ្នាំ២០១៨ Ruiz រកបាន១០គ្រាប់ ពីការបង្ហាញខ្លួន៧២ប្រកួតឲ្យ Napoli និងកំពុងក្លាយជាគោលដៅក្នុងការនាំចូលរបស់បណ្ដាក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប។ Real Madrid, Barcelona និង Manchester City សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ចង់បានមកលើកីឡាករវ័យ២៤ឆ្នាំ Fabian Ruiz។

 កីឡាករ Fabian Ruiz
 កីឡាករ Fabian Ruiz

ប្រភពព័ត៌មានពីក្នុងប្រទេសអេស្ប៉ាញ ក្លិបទាំង៣ខាងលើហាក់សប្បាយចិត្តក្រោយដឹងថា Napoli ទម្លាក់តម្លៃនៃការទិញផ្ដាច់កុងត្រារបស់ Fabian Ruiz មកនៅត្រឹម៥២លានផោន ហើយគ្រោងនឹងរៀបចំសំណើរៀងៗខ្លួនដើម្បីចរចានាំយកកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ។

គួរឲ្យដឹងដែរថា កិច្ចសន្យារបស់ Fabian Ruiz នៅ Napoli មានសុពលភាពច្រើនជាង៣ឆ្នាំទៀត ខណៈតម្លៃខ្លួនដែលក្លិបអ៊ីតាលីចង់បានពីមុនសម្រាប់អតីតកីឡាកររបស់ Real Betis ម្នាក់នេះគឺប្រមាណជា ៧០លានផោន៕

 កីឡាករ Fabian Ruiz
 កីឡាករ Fabian Ruiz

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T