ព្រោះហេតុអ្វីទៅ? រឿង រាជបុត្រកង្កែប ទើបចាក់បញ្ចាំងបាន​បីភាគ បែរជាត្រូវទស្សនិក​ជនបញ្ចេញមតិបែបនេះ

//s5.kh1.co/0d/0d042641a902c5334738ddb441d8d3d0e5ea0b22.jpg
នារី

 ០៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខ្សែភាពយន្តភាគខ្មែរថ្មី រឿង រាជបុត្រកង្កែប ដែលកំពុងចាក់កញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV បានបីភាគ កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន។

ភ្នំពេញ៖ ខ្សែភាពយន្តភាគខ្មែរថ្មី រឿង រាជបុត្រកង្កែប ដែលកំពុងចាក់កញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ និងមានការចូលរួមសម្ដែងពីសំណាក់តារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាស លោក នី រតនា កញ្ញា វី ឌីណែត អ្នកនាង សួស វីហ្សា និងលោក ថែល ថៃ នោះ កំពុងរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសទទួលរងនូវការប្រៀបធៀបទៅនឹងរឿងផ្សេងៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ទស្សនិកជនមួយចំនួនបានចូលទៅខមមិន ក្នុងការបង្ហោះវីដេអូឈុតខ្លីៗរបស់រឿងនេះ នៅលើទំព័រហ្វេសប៊ុក និងឆានែលយូធូប របស់ Hang Meas Khmer Drama ក្នុងន័យរិះគន់ស្ថាបនាទៅលើរឿងភាគខ្មែរមួយនេះ។ ទស្សនិកជនបានផ្ដោតសំខាន់ទៅលើបច្ចេកទេសថតដែលមិនសូវបានល្អដូចរឿងភាគមុនៗ និង ការសម្ដែងរបស់តួអង្គ ដែលមានលក្ខណៈឆ្គងច្រើន។

ប៉ុន្តែទស្សនិកជនភាគច្រើនចូលចិត្តការសម្ដែងរបស់ វី ឌីណែត ជាងគេ ព្រោះនាងសម្ដែងសមទៅនឹងចរិតលក្ខណៈរបស់តួអង្គ។ មួយវិញទៀត ទស្សនិកជន ក៏បានរិះគន់ទៅលើសម្លេងផងដែរ ព្រោះសម្រាប់រឿងនេះ គេយកសម្លេងតួអង្គផ្ទាល់ ខុសពីរឿង រាជិនីភូមិគ្រឹះ និងរឿងមុនៗ ដែលប្រើការបញ្ចូលសម្លេង ទើបបណ្ដាលឲ្យមានការរិះគន់ថា តួអង្គរឿងនេះនិយាយមិនសូវពិរោះ ហើយរាងភ្លាវទៀត។

និយាយជារួម ទស្សនិកជនភាគច្រើនសម្ដែងការយល់ឃើញថា រឿងនេះមានចំណុចខ្សោយច្រើន បើប្រៀបធៀបទៅនឹងរឿង រាជិនីភូមិគ្រឹះ ដែលទើបនឹងចាក់បញ្ចាំងចប់មុននេះ។

ទោះបីយ៉ាងណាក៏ដោយ ក៏រឿងនេះនៅតែទទួលបានការគាំទ្រពីទស្សនិកជនជាច្រើនផ្សេងទៀត និងបានធ្វើការលើកទឹកចិត្តដល់អ្នកដឹកនាំ និងតារាសម្ដែងឲ្យខិតខំបន្តទៀត កុំចុះចេញនឹងពាក្យរិះគន់ទាំងនេះ៕

ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
https://s5.kh1.co/__image/w=650,h=365,q=100/7a/7adde7055ac982a703fbb8bf474599287064ce65.jpg
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
ឈុតមួយក្នុងរឿង រាជបុត្រកង្កែប
សួស វីហ្សាថែល ថៃនី រតនាវី ឌីណែត
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T