ក្លឹបយក្ស ២ តំបន់ផ្សេងគ្នា ចង់បានអតីតយុវជន Barca ម្នាក់ ខណៈ​ដែលក្លឹប​បច្ចុប្បន្ន​ទាមទារ​តម្លៃខ្លួន​ខ្ទង់រយ​លាន​ឯណោះ

//s5.kh1.co/0a/0a53ca6c00ccaa2ca7dde3396c0362502dda78b1.jpg
កីទ្បា

 ០៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ក្លឹបធំជាងគេរបស់អាល្លឺម៉ង់ Bayern Munich បានបង្ហាញការចាប់អារម្មណ៍ និងបង្ហាញពីចេតនាចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបល្បឿនលឿន Adama Traore របស់ក្លឹប Wolverhampton។

យោងលើកាសែតកីឡារបស់អង់គ្លេស Duncan Castle បានឱ្យដឹងថា ក្លឹបធំជាងគេរបស់អាល្លឺម៉ង់ Bayern Munich បានបង្ហាញការចាប់អារម្មណ៍ និងបង្ហាញពីចេតនាចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបល្បឿនលឿន Adama Traore របស់ក្លឹប Wolverhampton។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា ព័ត៌មានរបស់ The Rekordmeister របស់អាល្លឺម៉ង់ បានបន្ថែមថា មិនមែនមានតែក្លឹបយក្សរបស់អាល្លឺម៉ង់មួយនេះទេ គឺមានក្លឹបយក្សរបស់អង់គ្លេសមួយទៀត គឺក្លឹប Manchester City ក៏ចង់បានអតីតយុវជនរបស់ក្លឹប Barcelona រូបនេះដែរ ប៉ុន្តែដោយសារវិបត្តិនៃការរីរាលដាលរបស់វីរុសកូរូណា ទើបក្លឹប Manchester City ព្យួរការចាប់អារម្មណ៍នេះបណ្តោះអាសន្នសិន។

កីឡាករ Adama Traore (អាវខ្មៅ)<br>
កីឡាករ Adama Traore (អាវខ្មៅ)

កីឡាករសាច់ដុំធំៗរូបនេះ ត្រូវបានក្លឹបកញ្ជ្រោង Wolve ទិញពីក្លឹប Middlesbrough ក្នុងតម្លៃត្រឹម ២០លានផោន កាលពីរដូវកាល ២០១៨-២០១៩ ខណៈដែលបច្ចុប្បន្នកីឡាកររូបនេះ បានកើនតម្លៃខ្លួនដល់ ៣២លានផោន ប៉ុន្តែបើតាមការចុះផ្សាយរបស់ Duncan Castle ក្លឹបកញ្ជ្រោង Wolve អាចទាមទាររហូតដល់ ១០០លានផោន សម្រាប់ Traore។

សូមបញ្ចាក់ផងដែរថា កីឡាករសញ្ជាតិអេស្ប៉ាញ Adama Traore បង្ហាញខ្លួន​ឱ្យក្លឹបកញ្ជ្រោង Wolve ក្នុងរដូវកាលនេះចំនួន ៤៣ប្រកួត ដោយរកបានចំនួន ៦គ្រាប់ និងបញ្ជូនបាល់បាន ១០គ្រាប់ផងដែរ។

កីឡាករ Adama Traore
កីឡាករ Adama Traore

យ៉ាងណាមិញ អតីតនាយកប្រតិបត្តិរបស់ក្លឹប Bayern លោក Uli Hoeness បានប្រាប់សារព័ត៌មានរបស់អាល្លឺម៉ង់មួយកាលពីពេលថ្មីៗនេះថា វាមិនទំនងសម្រាប់ក្លឹបណាមួយដែលចំណាយទឹកប្រាក់ ១០០ លានផោននោះទេ។

អតីតនាយកប្រតិបត្តិរបស់ក្លឹប Bayern លោក Uli Hoeness
អតីតនាយកប្រតិបត្តិរបស់ក្លឹប Bayern លោក Uli Hoeness

លើសពីនេះទៅទៀត ក្លឹបយក្សអាល្លឺម៉ង់មួយនេះ ក៏មានជាប់ពាក់ព័ន្ធនឹងការផ្ទេរកីឡាករជម្រើស ជាតិអាល្លឺម៉ង់លំដាប់ A ពីររូបផងដែរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រួមមាន៖ ខ្សែប្រយុទ្ធស្លាប Leroy Sane របស់ក្លឹប Manchester City និងខ្សែប្រយុទ្ធដំណែងលេខ ៩ កីឡាករ Timo Werner របស់ក្លឹប RB Leipzig ស្របពេលគ្រូបង្វឹកដែលទើបទទួលបានកុងត្រាក្តៅៗពីក្លឹប លោក Hansi Flick គឺជាអ្នកគាំទ្រផ្កាប់មុខ និងបានដាក់គោលដៅយក Timo Werner ជាគោលដៅផ្ទេរទី១របស់ក្លឹប៕

កីឡាករ Timo Werner និងកីឡាករ Leroy Sane<br>
កីឡាករ Timo Werner និងកីឡាករ Leroy Sane
លោក Hansi Flick
លោក Hansi Flick

ប្រភពtransfermarkt

Try Soklin
Soklin (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T