Haaland ថាខ្សែប្រយុទ្ធកំពុងឡើងកូដនៅ PL ម្នាក់នេះ ជាកីឡាករឆ្នើមជាងគេបំផុតប្រចាំទ្វីបអាហ្រ្វិក នាពេលបច្ចុប្បន្ន

//s5.kh1.co/87/879acaedc7da89eb9d6829cf225e2cb16aa328fc.jpg
កីទ្បា

 ០៦-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Haaland ថា Mane ជាកីឡាករឆ្នើមជាងគេបំផុតប្រចាំទ្វីបអាហ្រ្វិក នាពេលបច្ចុប្បន្ន

អាល្លឺម៉ង់៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុម Borussia Dortmund កីឡាករ Erling Haalnad បានចុចឈ្មោះម្ចាស់អាវលេខ១០របស់ក្រុមហង្សក្រហម Liverpool កីឡាករ Sadio Mane ជាកីឡាករឆ្នើមជាងគេបំផុតប្រចាំទ្វីបអាហ្រ្វិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sadio Mane
  កីឡាករ Sadio Mane

Haaland បានបើកឲ្យអ្នកគាំទ្រ សួរនាំកម្សាន្តនៅលើបណ្ដាញសង្គម Instagram កាលពីពេលថ្មីៗកន្លងទៅ។ កំឡុពេលនោះ គេត្រូវបានអ្នកគាំទ្រសួរថា តើអ្នកណាជាកីឡាករឆ្នើមជាងគេប្រចាំទ្វីបអាហ្រ្វិក? ភ្លាមៗនោះខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ បានតបទៅវិញយ៉ាងដូច្នេះថា៖

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានកីឡាករដែលមកពីទ្វីបអាហ្រ្វិកឆ្នើមៗច្រើន ប៉ុន្តែសម្រាប់បច្ចុប្បន្នខ្ញុំគិតថា Mane។

  កីឡាករ Erling Haalnad

គួររម្លឹកផងដែរថា កាលពីខែមករាកន្លងទៅ Mane ទើបតែផ្ដួលមិត្តរួមក្រុម Salah និងខ្សែបម្រើឆ្នើមរបស់​ Man City កីឡាករ Riyard Mahrez គ្រងពានរង្វាន់ កីឡាករឆ្នើមឆ្នាំប្រចាំទ្វីបអាហ្រ្វិក ក្នុងឆ្នាំ២០១៩៕

ប្រភពtribuna

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T