Sancho នឹងមិនមក Man UTD ទេ បើសិនជាបិសាចក្រហម មិនអាចធ្វើរឿងមួយនេះបាន

//s5.kh1.co/d6/d6b19769c058441da4c1632d4cf67a2a8127cfda.jpg
កីទ្បា

 ០៦-មេសា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

Sancho នឹងមិនមក Man UTD ទេ បើសិនជាបិសាចក្រហម មិនអាចមានឈ្មោះទៅលេងពានរង្វាន់ Champions League នៅរដូវកាលក្រោយ

អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ Borussia Dortmund កីឡាករ Jadon Sancho ត្រូវបានរាយការណ៍មកថា អាចនឹងបដិសេធចំពោះការផ្លាស់មក Manchester United បើសិនជាក្រុមរហស្សនាមបិសាចក្រហមខកខានឱកាសក្នុងការដណ្ដើមកៅអីទៅលេងនៅពានរង្វាន់​ UEFA Champions League សម្រាប់រដូវកាលក្រោយ ២០២០-២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ក្រុម Man UTD កំពុងឈរនៅចំណាត់ថ្នាក់លេខ៥ ក្នុងតារាង Premier League ដោយមានគម្លាតពីតំបន់ Top 4 តែ ៣ពិន្ទុប៉ុណ្ណោះ។

នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយថាការប្រកួត Premier League នឹងចាប់ផ្ដើមឡើងវិញនៅពេលណា ដែលធ្វើឲ្យ Man UTD កំពុងតែស្រពិចស្រពិលចំពោះឱកាសក្នុងការប្រជែងកៅអីទៅលេងក្នុងពានរង្វាន់ក្លិបអាជីពលំដាប់ទីមួយរបស់ទ្វីបអឺរ៉ុប នៅរដូវកាលក្រោយ។

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League

Man UTD ជាបេក្ខភាពឈានមុខគេក្នុងការនាំយក Sancho នៅទីផ្សារខាងមុខ។ យ៉ាងណាមិញ បើតាម The Sun កីឡាករវ័យ២០ឆ្នាំអាចនឹងជំទាស់ដាច់ខាតជុំវិញការផ្លាស់មកកីឡដ្ឋាន Old Trafford បើសិនជា Man UTD មិនអាចមានឈ្មោះទៅលេងនៅ Champions League។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

គួរឲ្យដឹងដែរថា Man UTD ខិតជិតក្នុងការទិញផ្ដាច់កុងត្រារបស់ Jadon Sancho ពី Dortmund ហើយ ដោយក្លិបជើងឯកអង់គ្លេស២០សម័យកាល គ្រោងនឹងដាក់សំណើប្រាក់ឈ្នួលពលកម្ម ៤០០,០០០ផោន ក្នុងមួយសប្ដាហ៍ទៅឲ្យកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ។

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T