ជុំគ្នា​តែមិនជិតគ្នា! សុវណ្ណាភូមិឡាយហ្វ៍ អបអរខួប៤ឆ្នាំ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការរក្សាគម្លាតឆ្ងាយពីគ្នា - Social Distancing! (មានវីដេអូ)

//s5.kh1.co/dc/dc83c6dd4146087c6513ba7cec0fc9a0953685cf.jpg
សង្គម

 ០៦-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានធ្វើការអបអរខួប ៤ឆ្នាំនៃដំណើរការអាជីវកម្ម​របស់ក្រុមហ៊ុន ដែលមានលក្ខណៈ #ជួបជុំតែមិនជិតគ្នា។

ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែមេសា ២០២០ កន្លងទៅនេះ បុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានចូលរួមអបអរគម្រប់ខួប ៤ឆ្នាំ នៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ដោយគោរពតាមគោលការណ៍ “រក្សាគម្លាតឆ្ងាយពីគ្នា (Social Distancing)” ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃ វីរុសកូវីដ-១៩ (COVID-19)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាពេលបច្ចុប្បន្នរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងបង្កើនការយកចិត្តដាក់​ទៅលើការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ (COVID-19) តាមរយៈការណែនាំអំពីការធ្វើការពីផ្ទះ (Work From Home) ការរក្សាគម្លាតឆ្ងាយពីគ្នា (Social Distancing) និងការរក្សាខ្លួនឲ្យនៅដាច់ពីគេ (Quarantine)។

ដើម្បីបង្ហាញពីការចូលរួម ដែលជាប្រយោជន៍ដល់សុវត្ថិភាពសង្គមជាតិទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាលនៃ វីរុសកូវីដ-១៩ (COVID-19) ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានធ្វើការអបអរខួប ៤ឆ្នាំនៃដំណើរការអាជីវកម្ម​របស់ក្រុមហ៊ុន ដែលមានលក្ខណៈ #ជួបជុំតែមិនជិតគ្នា

សុវណ្ណភូមិឡាយហ្វ៍ ធ្វើកម្មវិធី ជួបជុំតែមិនជិតគ្នា
សុវណ្ណភូមិឡាយហ្វ៍ ធ្វើកម្មវិធី ជួបជុំតែមិនជិតគ្នា

តោះ! ចង់ដឹងថា ការអបអរខួប៤ឆ្នាំ របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ក្នុងរដូវកាល វីរុសកូវីដ-១៩ (COVID-19) ដែលពុំចាំបាច់មានការជួបជុំរបស់បុគ្គលិកនេះយ៉ាងម៉េចដែរទៅ សូមចូលមើលវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូ

អំពីសុវណ្ណាភូមិ ឡាយហ្វ៍

​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិន​វេស​មេន ហូល​ឌី​ង ភីអិលស៊ី​(Canadia Investment Holding PLC) និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ អាយុជីវិត​មឿង​ថៃ​ឡាយ​ហ្វ៍​ភី​ស៊ី​អិ​ល​(Muang Thai Life Assurance PCL) ពី​ប្រទេស​ថៃ ។​

​ក្រុមហ៊ុន​កាណាឌីយ៉ា អ៊ិន​វេស​មេន ហូល​ឌី​ង ភីអិលស៊ី​(Canadia Investment Holding PLC) គឺជា​ក្រុមហ៊ុន មេ​ធនាគារ​កាណាឌីយ៉ា​។ ចាប់តាំងពី​ប្រតិបត្តិការ​អាជីវកម្ម​ឆ្នាំ ២០១៦ មកដល់​បច្ចុប្បន្ន ប្រជាជន​ចំនួន​ជាង ៥០.០០០​នាក់​បាននិងកំពុង​ប្រើប្រាស់​សេវា​ធានារ៉ាប់រង​អាយុជីវិត​ជាមួយ​ក្រុមហ៊ុន សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍​។  ​ក្នុង​ឆ្នាំ ២០១៨ និង ២០១៩ សុ​វណ្ណា​ភូមិ ឡាយ​ហ្វ៍ ទទួលបាន​ពានរង្វាន់​២​ឆ្នាំ​ជាប់​គ្នាៗ​ជា ក្រុមហ៊ុន​ធានា រ៉ាប់រង​អាយុជីវិត​រីកចម្រើន​លឿន​ជាងគេ​នៅ​កម្ពុជា ( The Fastest Growing Life Insurance Company Cambodia 2018 &2019)​។​

​សម្រាប់​ព័ត៌មាន​បន្ថែម www.sovannphumlife.com ឬ​Facebook, និង Instagram របស់​ក្រុមហ៊ុន​៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T