ពិតមែនឬ Zhao Liying និងស្វាមី លែងលះគ្នា ដោយសារតែរឿងមិនគួរឲ្យជឿបែបនេះ?

//s5.kh1.co/79/79a0c0c9a52f924f500ded5159c6ed633c1e692b.jpg
នារី

 ០៦-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថ្មីៗនេះ យោងតាមប្រភពមួយបានបង្ហើបថា Zhao Liying និង ស្វាមី កំពុងតែមានពាក្យចចាមអារ៉ាមថា លែងលះគ្នា ដែលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងការបែងចែកទ្រព្យសម្បត្តិ ម៉្យាងវិញទៀត ពាក្យចចាមអារ៉ាមនេះ កាន់តែខ្លាំងឡើង ដោយសារតែ Zhao Liying បាននាំកូនប្រុសរបស់នាង ចាកចេញ ទៅជួលបន្ទប់ឯកជន ផងដែរ។

ចិន៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា តារាស្រីជនជាតិដ៏ល្បី Zhao Liying និងតារាប្រុស លោក Feng Shaofeng បានសម្រេចចិត្តរៀបការនឹងគ្នា យ៉ាងរីករាយ​ និងមានសុភមង្គលជាទីបំផុត កាលពីចុងឆ្នាំ ២០១៨ ផងដែរ។ តែមួយរយៈចុងក្រោយមកនេះ ហាក់មានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ទំនាក់ទំនងស្នេហាអ្នកទាំងពីរ កំពុងតែឈានដល់ការ លែងលះគ្នា ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត មុនពេលដែល កូនប្រុសរបស់ អ្នកទាំងពីរកើតមក ប្តីប្រពន្ធមួយគូនេះ ធ្លាប់មានភាពប្រេះស្រាំ នៅពេលដែលមានពាក្យចចាមអារ៉ាមថា ប្រភេទឈាមរបស់កូនប្រុស គឺខុសគ្នាទាំងស្រុង ពីប្រភេទឈាមរបស់ Feng Shaofeng ។ តែបន្ទាប់ពីនោះ តារាសម្តែងប្រុសរូបនេះ នៅតែបង្ហាញសេចក្តីស្រឡាញ់របស់គាត់ ចំពោះភរិយា និងកូនជានិច្ច ព្រមទាំងបង្ហាញទៀតថា អាពាហ៍ពិពាហ៍របស់អ្នកទាំង គឺមិនមានបញ្ហាអ្វីនោះទេ។

តែថ្មីៗនេះ យោងតាមទំព័រ Sohu បានបង្ហើបព័ត៌មានថា Zhao Liying និងស្វាមី បានលែងលះគ្នា ដែលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងការបែងចែកទ្រព្យសម្បត្តិ តែទោះជាយ៉ាងណា រហូតមកទល់នឹងពេលនេះ អ្នកទាំងពីរ មិនទាន់បានចេញមុខបកស្រាយពី បញ្ហានេះនៅឡើយនោះទេ​។ ម៉្យាងវិញទៀត ថែមទាំងនៅមានព័ត៌មានមួយ ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមកាន់តែខ្លាំង ឡើងនោះគឺ ដោយសារតែ Zhao Liying បាននាំកូនប្រុសរបស់នាង ចាកចេញ ទៅជួលបន្ទប់ឯកជន ផងដែរ​ ៕

សូមទស្សនារូបភាពខាងក្រោម៖

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying
Feng Shaofeng
Feng Shaofeng
Zhao Liying និង ស្វាមី
Zhao Liying និង ស្វាមី
Zhao Liying និង ស្វាមី
Zhao Liying និង ស្វាមី
រូបភាពដែល Zhao Liying យកកូនប្រុស ចាកចេញទៅជួលបន្ទប់ឯកជន
រូបភាពដែល Zhao Liying យកកូនប្រុស ចាកចេញទៅជួលបន្ទប់ឯកជន
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T