ចេះតែឆ្ងល់ម៉េចបានសុខៗ Justin កោរពុកមាត់ចេញអស់ តាមពិតព្រោះខ្លាចប្រពន្ធកាប់សោះ

//s5.kh1.co/47/47fe9fcde2652466e4665c1c0e9c75efe22385af.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មួយរយៈក្រោយៗនេះ ម្ចាស់បទ «What Do You Mean» រូបនេះតែងតែកោរពុកមាត់ចេញជាញឹកញាប់ ព្រមទាំងបាននិយាយថាមិនអាចទុកពុកមាត់ដូចមុនបានទៀតទេ ដោយសារខ្លាចប្រពន្ធកាប់

បរទេស៖ អ្នកណាដែលថា មិនស្គាល់កំពូលតារាចម្រៀង ដែលមានមុខស្អាត ស្រស់សង្ហាមានឈ្មោះថា Justin Bieber

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ភាពល្បីល្បាញរបស់ តារាចម្រៀងប្រុសរូបនេះ មានតាំងពីច្រើនឆ្នាំមកហើយ រាល់បទចម្រៀងនិមួយៗរបស់គាត់ គឺមានការគាំទ្រយ៉ាងខ្លាំងក្លាតែម្តង ដោយបានចាប់ផ្តើមចេញពីបទ Cover បទ ចម្រៀង «With You»របស់​ Chris Brown

ក្រៅពីភាពជោគជ័យខ្លាំ​ង ក្នុងវិស័យសិល្បៈ តារាប្រុសរូបនេះ ក៏សម្រេចបិទឆាក ភាពនៅលីវផងដែរ ដោយបានប្រារព្ធពិធីអាពាហ៍ពិពាហ៍ជាមួយ Hailey Bieber យ៉ាងអធិកអធមទៀតផង។

ជាក់ស្តែង មួយរយៈក្រោយៗនេះ ម្ចាស់បទ «What Do You Mean» រូបនេះ តែងតែកោរពុកមាត់ចេញជាញឹកញាប់ ព្រមទាំងបាននិយាយថា៖

ខ្ញុំមិនអាចគេងលក់ នៅលើគ្រែនោះទេ ដោយសារ Hailey ប្រុងនឹងសម្លាប់ខ្ញុំ ដូច្នេះខ្ញុំត្រូវតែកោរពុកមាត់ចេញ

Justin Bieber

គួរបញ្ជាក់ថា​តារាប្រុស Justin Bieber បាននិយាយពាក្យប៉ុន្មានមាត់ នេះចេញមក គឺគ្រាន់តែនិយាយលេងក្នុងលក្ខណៈលេងសើចតែប៉ុណ្ណោះ ព្រមទាំង បង្ហោះវីដេអូកោរពុកនៅមុខកញ្ចក់នៅក្នុង Instagramថែមទៀតផង៕

សូមចូលមើលរូបភាពខាងក្រោម៖

Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieberនិង Hailey Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
វិដេអូដែល Justin Bieber កោរពុកមាត់
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T