ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេសវីង នឹងវិនិយោគជាមួយ Camboticket ដើម្បីពង្រីកអាជីវកម្មលើផ្នែកលក់សំបុត្រអនឡាញ និងការរៀបចំវិស្សមកាលនៅកម្ពុជា!

//s5.kh1.co/a5/a5113a01faa0ad2df99c25df46b7466280c97fee.jpg
សង្គម

 ០៦-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតគ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាឈ្មោះពាណិជ្ជកម្មនៃក្រុមហ៊ុន ស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com។

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) ដែលជាក្រុមហ៊ុនមេនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីតគ្រោងនឹងវិនិយោគនៅក្នុងអាជីវកម្មរបស់ក្រុមហ៊ុន Camboticket ដែលជាឈ្មោះពាណិជ្ជកម្មនៃក្រុមហ៊ុន ស៊ី វេនឈ័រ ដើម្បីផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យបន្ថែមទៀត សម្រាប់ការកក់សំបុត្រអនឡាញ និងការរៀបចំផែនការវិស្សមកាលនៅប្រទេសកម្ពុជា តាមរយៈកម្មវិធីស្មាតហ្វូនវីង និង Camboticket.com

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុមហ៊ុន​ រូយ៉ាល់​ហ្រ្គុប បានមានប្រសាសន៍ថា៖

«យើងពិតជា​មានសេចក្តីសោមនស្សរីករាយណាស់​  ដែលការវិនិយោគមួយនេះអាចឲ្យយើង​ធ្វើបដិវត្ត នូវវិធីដែលប្រជាជនកម្ពុជាកក់សំបុត្រធ្វើដំណើរ និងរៀបចំផែនការវិស្សមកាល ដោយប្រើ​ប្រព័ន្ធកក់តាមអ៊ិនធឺណែត ដែលធ្វើឱ្យប្រតិបត្តិការនៃការកក់ទាំងមូលមានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាពសម្រាប់អ្នកធ្វើដំណើរទាំងក្នុង និងក្រៅប្រទេស ។ យើងនឹងជួយជំរុញឌីជីថលនីយកម្មរបស់ប្រទេសកម្ពុជា​តាមរយៈការវិនិយោគផ្សេងៗ​ និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនថ្មីៗ ដូចជា Camboticket ជាដើម ដើម្បីជួយធ្វើឲ្យជីវិតប្រជាជនកម្ពុជាមានភាពងាយស្រួល និងប្រសើរឡើង»។

ប្រសាសន៍អ្នក​ឧកញ៉ា គិត ម៉េង
វីង វិនិយោគជាមួយCamboticket
វីង វិនិយោគជាមួយCamboticket

តាមរយៈកិច្ចព្រមព្រៀងនេះ ដែលកំពុងរង់ចាំការអនុញ្ញាតពីអាជ្ញាធរនោះ ដៃគូទាំងពីរនឹងផ្តល់ការគាំទ្រជាយុទ្ធសាស្ត្រទៅលើមុខងារសំខាន់ៗជាច្រើន។ លោក Shivam Tripathi នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Camboticket មានប្រសាសន៍ថា៖

«កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឲ្យយើង បម្រើប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើងតាមរយៈការផ្តល់ជូននូវបទពិសោធន៍ នៃការកក់សំបុត្រតាមអ៊ិនធឺណែតសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងតំបន់។ ការច្នៃប្រឌិតថ្មី គឺជាអ្វីដែលជំរុញទឹកចិត្តពួកយើងនៅ Camboticket ហើយយើងនឹងបន្តការបង្កើតអ្វីថ្មី​ៗដើម្បីធ្វើឲ្យ Camboticket ក្លាយជាអ្នកផ្តល់សេវាកម្ម​តែមួយគត់ សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងការរៀបចំវិស្សមកាលផ្សេងៗ»។

ប្រសាសន៍លោក Shivam Tripathi 

ដោយត្រូវបានបង្កើតឡើងនៅប្រទេសកម្ពុជានៅដើមឆ្នាំ ២០១៥ Camboticket បានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេ ក្នុងការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជា និងកំពុងពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ថៃ​ និងឡាវ ដោយផ្តល់សេវាកម្មសម្រាប់ការធ្វើដំណើរទៅមក សម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ក្រុងកែប កំពត បាត់ដំបង បាងកក ហូជីមិញ ប៉ាក់សេ និងទីតាំងផ្សេងៗដ៏ទៃទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង​ បានមានប្រសាសន៍ថា៖

«ខ្ញុំពិតជារីករាយណាស់ ដែលបានឃើញក្រុមហ៊ុនទាំងពីរសម្រេចចិត្តលើភាពជាដៃគូ នៅពេលនេះ ។ ក្នុងនាមជាផ្នែកមួយនៃក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) យើងពិតជាមានមោទនភាពចំពោះក្រុមហ៊ុនមេរបស់យើង ដែលបានចុះកិច្ចព្រមព្រៀងនេះដែលយើងជឿជាក់ថា យើងនឹងមានដំណើររួមគ្នាវែងឆ្ងាយក្នុងការធ្វើឱ្យការកក់សំបុត្រ និងការរៀបចំផែនការវិស្សមកាលកាន់តែងាយស្រួលសម្រាប់ប្រជាជនកម្ពុជា។ Camboticket ក៏ជាដៃគូអាជីវកម្មរបស់ វីង ផងដែរ។ អតិថិជន វីង បច្ចុប្បន្នអាចចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង ដើម្បីប្រើប្រាស់សេវាកម្មរបស់ Camboticket ដើម្បី​កក់សំបុត្រឡានក្រុង តាក់ស៊ី កាណូត និងរៀបចំវិស្សមកាលក្នុងស្រុកប្រកបដោយសុវត្ថិភាព មានការធានា និងឆាប់រហ័ស»។

ប្រសាសន៍លោក ម៉ានូ រ៉ាចាន់ 

ក្រុមហ៊ុន អ៊ិនធើ ឡូជីស្ទីក (ខេមបូឌា) និង Camboticket មានចក្ខុវិស័យតែមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប​ៗ សម្រាប់ការកែលម្អកំរិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាគ្រប់រូប។ Camboticket គឺជាក្រុមលក់សំបុត្រធ្វើដំណើរតាមអ៊ិនធឺណែត ដែលទទួលបានរង្វាន់ជាច្រើន និងផ្តល់ជូនដំណោះស្រាយ SaaS ដល់អ្នកផ្គត់ផ្គង់ដែលជួយពួកគេ ក្នុងការគ្រប់គ្រងស្តុករពើភ័ណ្ឌរបស់ពួកគេបន្ថែមទៅលើការបើកការលក់សំបុត្រឯកជន និងការធ្វើផែនការវិស្សមកាល៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T