កាចនោះកាច! ឃើញរាងតូចៗអីចឹងទេ Lisa លត់ Trainee ឡើងរាបដូចកន្ទេល (មានវីដេអូ)

//s5.kh1.co/0f/0f57527cba9eb3fa06da698a5f71a89dc250edc1.jpg
តារា & កម្សាន្ដ

 ០៦-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទោះបី Lisa មើលទៅម៉ឺងម៉ាត់ និងតឹងរ៉ឹងបន្តិចមែនសម្រាប់ Trainee ប៉ុន្តែនាងមានទឹកចិត្តល្អណាស់ តែងតែប្រាប់ពួកគេ នូវអាថ៌កំបាំងនៃការសម្ដែង ដែលអាចធ្វើឲ្យអ្នកមើល ចាប់អារម្មណ៍បំផុតបាន

កូរ៉េខាងត្បូង ៖ បន្ទាប់ពីបញ្ចប់កម្មវិធី Liveshow ជាលើកដំបូង ក្នុងកម្មវិធី Youth With You រដូវកាលទី ២ Trainee ទាំងអស់ បានបន្តការខិតខំហ្វឹកហាត់របស់ខ្លួន ដើម្បីត្រៀមសម្រាប់កាប្រកួតជាបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្ដងនេះ ពួកគេកំពុងតែមមាញឹកជាមួយនឹង ការហាត់សមបទចម្រៀង Yes, Ok ដោយមាន Lisa សមាជិកក្រុម BlackPink ជាគ្រូបង្វិកដោយផ្ទាល់។

នៅក្នុងពេលកំពុងហ្វឹកហាត់ Lisa បានធ្វើការសំណេះសំណាល សួរនាំបេក្ខភាពប្រកួតតាមធម្មតា ដូចជាសព្វដង។ ប៉ុន្តែនៅពេលសមសម្ដែង មានបេក្ខភាពម្នាក់ មិនបញ្ចេញស្នាមញញឹម ដូចដែលនាងបានបង្ហាត់ Lisa ក៏និយាយរម្លឹកនាងជាមួយនឹងទឹកមុខម៉ឺងម៉ាត់ថា ៖ 

ខ្ញុំបានប្រាប់ឲ្យអ្នកសើច ហេតុអ្វីអ្នកមិនសើច? ខ្ញុំបានប្រាប់ឲ្យអ្នកសើច ប៉ុន្តែអ្នកមិនបានយកពាក្យរបស់ខ្ញុំយកទៅគិតទាល់តែសោះ។

Lisa 

ក្រោយមក ពេលដែលស្ថិតនៅក្នុងបន្ទប់សម្ភាសន៍ Lisa បានបន្តចែករំលែកថា ករណីក្មេងស្រីម្នាក់នេះ​ នាងដឹងថារូបគេ មិនមែនជាក្មេងស្រីដែលមានស្ទីលគួរឲ្យស្រឡាញ់នោះទេ តែឥឡូវនេះ គេកំពុងស្ថិតនៅក្នុងក្រុមនេះ ដូច្នេះគេត្រូវតែបញ្ចូលអារម្មណ៍ ជាមួយស្ទីលនៃការសម្តែងនោះ លុះត្រាតែនគេបោះបង់វាចោល ទើបគេអាចបញ្ឈប់ ហើយធ្វើតាមចិត្តខ្លួនឯងបាន។

យ៉ាងណាមិញ ទោះបី Lisa មើលទៅម៉ឺងម៉ាត់ និងតឹងរ៉ឹងបន្តិចមែនសម្រាប់ Trainee ប៉ុន្តែនាងមានទឹកចិត្តល្អណាស់។ នាងតែងតែប្រាប់ពួកគេ នូវអាថ៌កំបាំងនៃការសម្ដែង ដែលអាចធ្វើឲ្យអ្នកមើល ចាប់អារម្មណ៍បំផុត។

ជាក់ស្ដែង នាងចង់ឲ្យលទ្ធផលនៃការខិតខំប្រឹងប្រែង របស់បេក្ខភាពទាំងអស់ ទទួលបានលទ្ធផលបានល្អបំផុត៕

ទស្សនារូបភាព និងវីដេអូខាងក្រោម​ ៖ 

Lisa
Lisa
Lisa
Lisa
Lisa
Lisa
video ដែលបានបង្ហោះ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T