ធ្វើចឹងកើតទៀត! ស្ងាត់ៗ Arsenal ត្រៀមផ្ដល់កុងត្រា២ឆ្នាំ ឲ្យកីឡាករឆ្នើមប្រចាំក្រុមជម្រើសជាតិប្រេស៊ីល

//s5.kh1.co/e7/e7611bb913fa74ccef4ace9b48e842d7701301da.jpg
កីទ្បា

 ០៦-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

Arsenal ត្រៀមផ្ដល់កុងត្រា២ឆ្នាំ ឲ្យខ្សែប្រយុទ្ធស្លាបឆ្នើមប្រចាំក្រុមជម្រើសជាតិប្រេស៊ីល និង ក្លិប Chelsea កីឡាករ Willian

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal ត្រូវបានរាយការណ៍មកថា កំពុងតែរៀបចំសំណើដាក់ទៅកាន់ Chelsea ដើម្បីនាំយកកីឡាករ Willian ដោយគ្រោងនឹងផ្ដល់កុងត្រារយៈពេល២ឆ្នាំ ឲ្យខ្សែប្រយុទ្ធស្លាបរូបនេះ។ កីឡាករជម្រើសជាតិប្រេស៊ីល Willian នឹងផុតកិច្ចសន្យានៅកីឡដ្ឋាន Stamford Bridge កំឡុងខែមិថុនាខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Willian
កីឡាករ Willian

ជាមួយគ្នានេះ ម្ចាស់អាវលេខ១០របស់ Chelsea បាននិយាយថាគេចង់បន្តលេងនៅក្របខណ្ឌ Premier League បន្តទៀត ដោយមិនខ្វល់ថាចុះកុងត្រាថ្មីជាមួយក្រុមលោក Frank Lampard ឬផ្លាស់ទៅក្លិបណានោះទេ ខណៈ Spurs ក៏ចាប់អារម្មណ៍រូបគេផងដែរ។

យ៉ាងណាមិញ បើតាម TEAMtalk ក្លិប Arsenal កំពុងតែដាក់គម្រោងនាំយកកីឡាករដែលជួយឲ្យប្រេស៊ីលឈ្នះពាន Copa America 2019 មកលេងនៅកីឡដ្ឋាន Emirate សម្រាប់រដូវកាលក្រោយ ដោយផ្ដល់នូវកិច្ចសន្យារយៈពេល២ឆ្នាំ។

កីឡាករ Willian
កីឡាករ Willian

អ្នកចាត់ការទូទៅរបស់ Chelsea លោក Frank Lampard ហាក់ផ្ដល់ឱកាសច្រើនដល់យុវជនក្នុងការបង្ហាញសមត្ថភាពនៅលើទីលាន ប៉ុន្តែនៅរដូវកាលនេះ Willian ក៏ចូលលេងបាន៣៧ប្រកួត រកបានគ្រាប់បាល់៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេ៦ដងផងដែរ។

គួរឲ្យដឹងដែរថា ក្រៅពីក្លិបអង់គ្លេស Tottenham Hotspur និង Arsenal កីឡាករ Willian ក៏ជាគោលដៅនាំចូលរបស់ក្លិបអ្នកមានបុណ្យ FC Barcelona និង សេះបង្កង់ Juventus ផងដែរ៕

កីឡាករ Willian
កីឡាករ Willian

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T