Xiaomi ទេីបបេីកសម្ពោធស្មាតហ្វូនស៊េរីថ្មី Redmi Note 9S ចែក ១០០ រង្វាន់

//s5.kh1.co/8a/8a35133fafbffb996e3eb0f24e3133bc0b5b6188.jpg
បច្ចេកវិទ្យា

 ០៦-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ភាពស្រស់ស្អាតទាក់ទាញចិត្តយុវវ័យ កម្លាំងម៉ាស៊ីនខ្លាំងក្លា កាមេរ៉ា ៤ គ្រាប់ដ៏ទាក់ទាញ និងបទពិសោធន៍នៃការប្រើប្រាស់ដែលគ្មានគូប្រៀប

ភ្នំពេញ៖ កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២០ Xiaomi ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក បានបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូន Redmi Note 9S ដែលជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីប៉ុន្តែសមត្ថភាពវិញខ្លាំងក្លាមិនធម្មតានោះទេ។ ស្មាតហ្វូនត្រកូល​ Redmi Noteនេះផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនគួរអោយជឿនោះទេសម្រាប់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ហើយអ្វីដែលពិសេសនោះស្មាតហ្វូនស៊េរីថ្មីនេះក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីបខ្លាំងក្លា ការឌីស្សាញរូបរាងយ៉ាងទាក់ទាញលេចធ្លោរ កាមេរ៉ា ៤ គ្រាប់សមត្ថភាពខ្លាំងក្លា និងជាពិសេសនោះគឺថាមពលថ្មប្រើប្រាស់បានយូរតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S

លោក Peaker Gao ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា៖ 

“Redmi Note គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមថ្នាក់ស៊េរីដែលមានការគាំទ្រពេញនិយមប្រើប្រាស់បំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ហើយរហូតមកទល់ពេលនេះ នៅលើពិភពលោកមានអ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note9S ចំនួន ១១០ លាននាក់ ដែល “S” គឺមានន័យថា Special (ពិសេស) ហើយនៅថ្ងៃទី​ ៦ ខែមេសានេះគឺជាខួប 10 ឆ្នាំបស់ក្រុមហ៊ុន Xiaomi យើងក៏ធ្វើការអភិវឌ្ឍនូវម៉ូឌែលដ៏ពិសេសនេះ សម្រាប់អ្នកគាំទ្រ Mi របស់យើងគ្រប់គ្នា។ ស្មាតហ្វូន Redmi Note 9S មានសមត្ថភាពខ្លាំងក្លាអស្ចារ្យបំផុតក្នុងការប្រើប្រាស់ ហើយបើនិយាយអំពីតម្លៃវិញពិតជាសក្តិសមឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នាតែម្តង។”

លោក Peaker Gao

លោក Peaker Gao បន្ថែមថា៖ 

“នៅក្នុងពេលវេលាដ៏លំបាកនៃកូរ៉ូណាវីរុសនេះ យើងគឺជារលកនៃសមុទ្រតែមួយ យើងជាស្លឹកឈើនៃដើមឈើតែមួយ យើងជាផ្កានៅក្នុងសួនច្បារតែមួយ។ យើងនៅជាមួយគ្នាជានិច្ច។ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ប្រទេសកម្ពុជានឹងធ្វើការបរិច្ចាក និងព្យាយាមក្នុងការផ្តល់នូវសម្ភារៈដែលចាំបាច់សម្រាប់ការទ្រទ្រង់ទៅលើការរស់នៅប្រចាំថ្ងៃ។ ជីវិតរបស់យើងគ្រប់គ្នាប្រហែលជាមានការប៉ះពាល់ដោយសារតែកូរ៉ូណាវីរុសនេះ ប៉ុន្តែយើងមិនដែលចុះចាញ់នោះទេ។ នៅក្នុងវប្បធម៌របស់ក្រុមហ៊ុន Xiaomi នោះ យើងតែងតែជឿជាក់ថាអ្វីមួយដែលអស្ចារ្យនឹងកើតឡើងជាក់ជាមិនខាន។”

លោក Peaker Gao
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S

សមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីបដ៏មានអនុភាព និងថាមពលថ្មប្រើប្រាស់បានយូរ

ស្មាតហ្វូនស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 720G ដ៏មានអនុភាពខ្លាំងក្លាដែលមានអង្គគណនា octa-core CPU ជាមួយនឹងល្បឿននាឡិកាដល់ទៅ 2.3GHz ក្រាហ្វិកកាតខ្លាំង Adreno 618 GPU និងបច្ចេកវិទ្យា 8nm ថែមទៀតផង។ ស្មាតហ្វូន Redmi Note 9S ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមកនោះទេជាមួយនឹងបច្ចេកវិទ្យា AI កម្រិតខ្ពស់របស់វា និងការពង្រឹងទៅលើប្រសិទ្ធិភាពនៃការប្រើប្រាស់ដ៏ខ្លាំងក្លាបំផុត។

នៅក្នុងនាមជាស្មាតហ្វូនមួយនៅក្នុងត្រកូល Redmi Note  ដែលមានភ្ជាប់ជាមួយនឹងម៉ូទ័ររំញ័រ Z-axis  នោះ​វាជួយក្នុងការបង្កើនទៅលើល្បឿននៃការឆ្លើយតបល្អប្រសើរជាងមុនបើធៀបជាមួយនឹងម៉ូទ័រធម្មតានោះ។ ថាមពលថ្មទំហំ 5020mAh របស់ស្មាតហ្វូននេះធ្វើអោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងការប្រើប្រាស់បានពេញមួយថ្ងៃទោះបីជាប្រើប្រាស់នូវកម្មវិធីធំៗក៏ដោយ។ នៅពេលដែលធ្វើការបញ្ចូលថ្មនោះ ស្មាតហ្វូននេះ ប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពល 18W fast charging និងដុំឆ្នាំងសាក 22.5W charger ។

ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S

ការឌីស្សាញរូបរាងល្អឥតខ្ចោះ និងការបង្ហាញដ៏អស្ចារ្យនៅលើអេក្រង់ធំទូលាយក្នុងការប្រើប្រាស់

ជាមួយនឹងការឌីស្សាញរូបរាងថ្មីទាក់ទាញ អេក្រង់ពេញគែមយ៉ាងស្រស់ស្អាតទាក់ទាញចិត្តបំផុតនោះ ស្មាតហ្វូន Redmi Note 9S នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានរូបរាងជាការ៉េ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងជាមួយនឹងប៊ូតុង Power ដែលពិតជាដំណើរការលឿនមែនទែនក្នុងការដោះសោរប្រើប្រាស់នោះ។

ជាមួយនឹងការបំពាក់នូវអេក្រង់ធំដែលមានទំហំ 6.67 អ៊ីង  FHD+ DotDisplay និងកាមេរ៉ាក្រោមអេក្រង់ដំបូងបំផុតរបស់ក្រុមហ៊ុន Xiaomi នោះ ស្មាតហ្វូននេះ ពិតជាមានរូបរាងប្រណិត និងការឌីស្សាញល្អឯកជាមួយនឹងអេក្រង់ដែលមានទំហំដល់ទៅ 91% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ អេក្រង់នេះ ក៏មានការបញ្ជាក់វិញ្ញាបនបត្រពី TÜV Rheinland ដែលធ្វើការធានាថាកាត់បន្ថយទៅលើពន្លឺពណ៌ខៀវដែលធ្វើអោយភ្នែករបស់អ្នកទស្សនានៅលើអេក្រង់នេះបានយូរ និងមិនមានការរោយភ្នែកអ្វីនោះទេ។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូនេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសថែមទៀតផងនោះគឺពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White)​។

Redmi Note 9S គឺជាកំពូលស្មាតហ្វូនមួយរបស់ក្រុមហ៊ុន Xiaomi ដែលមានការអភិវឌ្ឍយ៉ាងល្អឥតខ្ចោះដើម្បីផ្តល់នូវភាពពិតចិត្តសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធការពារការកំពប់ទឹកពីលើ និងកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការពារទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះថែមទៀតផង។

ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S

ការថតរូបភាព និងវីដេអូជាមួយនឹងភាពច្នៃប្រឌិតខ្ពស់បំផុតនៃកាមេរ៉ា ៤ គ្រាប់ដ៏អស្ចារ្យ

ស្មាតហ្វូន Redmi Note 9S នេះមានភ្ជាប់ជាមួយនឹងកាមេរ៉ា ៤ គ្រាប់ដ៏អស្ចារ្យនៅផ្នែកខាងក្រោយរបស់វាជាមួយនឹងកាមេរ៉ាគោលទំហំ 48MP 1/2” sensor ដែលអាចផ្តិតរូបភាពបានកម្រិតខ្ពស់បំផុត។ វាក៏មានភ្ជាប់ជាមួយនឹងកាមេរ៉ា 8MP ultra-wide-angle ដែលអនុញ្ញាតអោយលោកអ្នកអាចធ្វើការផ្តិតរូបភាពជាក្រុមបានកាន់តែធំទូលាយ ខណៈពេលដែលកាមេរ៉ា 5MP macro lens និង 2MP depth sensor អាចជំនួយក្នុងការថតរូបភាពបានកាន់តែស្រស់ស្អាតគ្រប់កាលៈទេសៈតែម្តង។

បើនិយាយអំពីកាមេរ៉ាខាងមុខវិញនោះ ស្មាតហ្វូន Redmi Note 9S នេះមានកាមេរ៉ាដែលមានទំហំ 16MP ដែលជាកាមេរ៉ា Selfie បង្កប់នៅក្រោមអេក្រង់ដែលពិតជាអស្ចារ្យមែនទែនក្នុងការប្រើប្រាស់។ ទោះបីជាគែម Bezels ខាងមុខរបស់វាតូចយ៉ាងណាក៏ដោយនោះ វាមិនធ្វើអោយប៉ះពាល់ដល់គុណភាពកាមេរ៉ានោះទេ។

ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់

ស្មាតហ្វូន Redmi Note 9S នឹងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី ៨ ខែមេសានេះជាមួយនឹង ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ ពណ៌ប្រផេះ (Interstellar Grey) ពណ៌ខៀវ (Aurora Blue) និងពណ៌ស (Glacier White) ដែលមានតម្លៃ 209 USD សម្រាប់ទំហំ 4GB+64GB និងតម្លៃ 249 USD សម្រាប់ទំហំ 6GB+128GB អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores ទាំង4 សាខានៅភ្នំពេញ, ហាង  នីកា, Tech Zone…និងហាងលក់ទូរសព្ទទំនើបទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop, Tinhtinh Online Shop, La Rue… ។ សំរាប់លោកលោកស្រីដែលមានបំណងយកទូរស័ព្ទ Xiaomi ទៅលក់រាយបន្តអាចទំនាក់ទំនង  លោក សុខ ចន្ធី 070704888 (ភ្នំពេញ) លោកTouch Bunry 093333879 (កំពង់ចាម ត្បូងឃ្មុំ  កំពង់ធំ  សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ,  ប៉ៃលិន ពោធិសាត់  កំពង់ឆ្នាំង  កំពង់ស្ពឺ, តាកែវ ព្រៃវែង ស្វាយរៀង ), KTH 085/016 884412 (រតនគិរី, មណ្ឌលគិរី ស្ទឹងត្រែង  ក្រចេះ កណ្តាល  កែប  កំពត កោះកុង) និង វិចិត្រសុខា 0877744444 (ឧត្តរមានជ័យ ព្រះវិហារ)៕

ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
ស្មាតហ្វូនស៊េរីថ្មី Redmi Note 9S
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T