ត្រូវគេរិះគន់ផ្ទួនៗពេក អ្នកផលិតរឿង Dang Duang Hareuthai ដែល Kimberly សម្ដែងជាតួឯក ចេញមុខប្រកាសបែបនេះតែម្ដង

//s5.kh1.co/d8/d8a68e32d1e68f4cfe704f54bfd1ddb4421a3b7b.jpg
នារី

 ០៦-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកផលិតខ្សែភាពយន្តភាគមួយនេះ លោក Kai Varayuth បានបង្ហោះសារតូចចិត្តមួយនៅលើគណនី Instagram ផ្ទាល់ខ្លួន ដើម្បីបកស្រាយពីរឿងកំហុសបច្ចេកទេសក្នុងរឿង។

ថៃ៖ ដូចយើងបានដឹងរួចមកហើយថា ខ្សែភាពយន្តភាគថៃរឿង Dang Duang Hareuthai ដែលកំពុងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ និងមានការចូលរួមសម្ដែងពីសំណាក់តារាស្រីប្រុសជួរមុខប្រចាំប៉ុស្តិ៍លេខ៣ គឺ Kimmy Kimberly និងលោក Tik Jesdaphon កំពុងរងការរិះគន់យ៉ាងខ្លាំងពីទស្សនិកជន ទៅលើបញ្ហាបច្ចេកទេសកំព្យូទ័រក្នុងការកាត់ត ដែលមានលក្ខណៈខុសឆ្គងច្រើន ជាពិសេសគឺរឿងនេះបានធ្លាក់ចុះនូវចំនួនអ្នកគាំទ្រជាបន្តបន្ទាប់ រហូតដល់ក្លាយទៅជារឿងដែលមានចំនួនអ្នកទស្សនាតិចជាងគេបំផុតប្រចាំដើមឆ្នាំ២០២០ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែឥឡូវ អ្នកផលិតខ្សែភាពយន្តភាគមួយនេះ លោក Kai Varayuth បានបង្ហោះសារតូចចិត្តមួយនៅលើគណនី Instagram ផ្ទាល់ខ្លួន ដើម្បីបកស្រាយពីរឿងកំហុសបច្ចេកទេសក្នុងរឿង ដែលបណ្ដោយឲ្យចេញផ្ទាំងពណ៌បៃតងនៅត្រង់ឈុតមួយនៃរឿងនោះ។

លោកបានបញ្ជាក់ថា តាមពិតទៅពេលបញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ គឺគ្មានអ្វីខុសប្រក្រតីនោះឡើយ តែដោយសារអ្នកយកទៅបង្ហោះលើយូធូប និងវេបសាយផ្សេងៗលឿនពេក ទើបអ្នកដែលមើលតាមវេបសាយចាប់បានថាមានកំហុសបច្ចេកទេសបែបនេះ ហើយលោកក៏ទទួលស្គាល់កំហុសមួយនេះដែរ។

ចំណែកឯរឿងបច្ចេកទេសកាត់តវិញ ផលិតកម្មរបស់លោកបានជួលសុទ្ធសឹងតែអ្នកដែលធ្លាប់មានបទពិសោធន៍ និងកាត់តឲ្យរឿងផ្សេងៗបានយ៉ាងល្អ តែមិនដឹងយ៉ាងមិច ទើបបានជាមកធ្វើខ្ជីខ្ជាឲ្យរឿងរបស់លោកវិញ គិតៗទៅលោកស្ដាយលុយដែលខំចំណាយអស់យ៉ាងច្រើន ហើយនៅរងការរិះគន់ឥតឈប់ឈរទៀត។ លោកបានបញ្ជាក់ចុងក្រោយថា បើនៅតែបែបនេះទៀត លោកប្រហែលជាឈប់ផលិតរឿងទៀតហើយ ដើម្បីឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្ត៕

Kai Varayuth និងតារាសម្ដែងក្នុងរឿង Dang Duang Hareuthai
Kai Varayuth និងតារាសម្ដែងក្នុងរឿង Dang Duang Hareuthai
តារាសម្ដែងក្នុងរឿង Dang Duang Hareuthai
តារាសម្ដែងក្នុងរឿង Dang Duang Hareuthai
ឈុតឆាកដែលចេញផ្ទាំងពណ៌បៃតង
ឈុតឆាកដែលចេញផ្ទាំងពណ៌បៃតង
ឈុតឆាកប្រើបច្ចេកទេសកុំព្យូទ័រដែលរងការរិះគន់

Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T