ឈប់យល់ច្រឡំទៀតទៅ! អានហើយនឹងដឹងថា មនុស្សបែបណា ចាត់ចូលជា Influencer

//s5.kh1.co/42/429a8e7f2d356810e072a56b5c04f66ba13eccc3.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ៧ល្ងាច · ៤ ឆ្នាំមុន

ពួកគេជាមនុស្សដែលមានឥទ្ធិពលខ្លាំង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមនុស្សដែលមានការវិវឌ្ឍន៍ជារៀងរាល់ថ្ងៃ ហើយតែងតែចែករំលែក នូវមាតិកាផ្សេងៗជាច្រើន ដែលមានគុណភាព មានគុណប្រយោជន៍ និងជាការជម្រុញលើកទឹកចិត្ត ក៏ដូចជាការផ្តល់ព័ត៌មាន ទៅកាន់អ្នកដែលតាមដានពួកគេ។

កម្សាន្ត៖ និយាយដោយខ្លី Social Media Influencer គឺជាអ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម ដោយពួកគេជាមនុស្សដែលមានឥទ្ធិពលខ្លាំង នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ជាមនុស្សដែលមានការវិវឌ្ឍន៍ជារៀងរាល់ថ្ងៃ ហើយតែងតែចែករំលែក នូវមាតិកាផ្សេងៗជាច្រើន ដែលមានគុណភាព មានគុណប្រយោជន៍ និងជាការជម្រុញលើកទឹកចិត្ត ក៏ដូចជាការផ្តល់ព័ត៌មាន ទៅកាន់អ្នកដែលតាមដានពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកគេបានផ្ដល់ឲ្យអ្នកតាមដាន នូវភាពរីករាយ និងភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានយ៉ាងល្អ។

រូបតំណាង
រូបតំណាង

ពួកគេជួយជម្រុញឲ្យមនុស្ស ចាប់អារម្មណ៍ទៅលើអ្វីមួយដែលថ្មី និងមានគុណភាព ដូចជាការបង្ហាញពីផលិតផលថ្មី ដែលពួកគេទទួលបានពីការឧបត្ថម្ភ របស់ម្ចាស់ផលិតផល។ ពួកគេក៏បានបង្កើតចំណាប់អារម្មណ៍ថ្មីៗ ជារៀងរាល់ថ្ងៃ សម្រាប់អ្នកដែលតាមដានពួកគេផងដែរ។

រូបតំណាង
រូបតំណាង

ជាធម្មតា Social Media Influencer ត្រូវបានគេចែកជា ២ថ្នាក់ធំៗ គឺ micro Influencer និង macro Influencer ដែល micro Influencer មានអ្នកតាមដានចាប់ពី ១០,០០០នាក់ទៅ ៥០,០០០នាក់ ចំណែកឯ macro Influencer មានអ្នកតាមដាន ចន្លោះពី ៥០០,០០០នាក់ ទៅ ១លាននាក់

ខាងក្រោមនេះ ជាតារាងលម្អិតនៃចំណាត់ថ្នាក់ Social Media Influencer ៖

Nano-Influencers ជាអ្នកប្រើប្រាស់បណ្តាញសង្គម ដែលមានអ្នកតាមដានពី ១,០០០នាក់ ទៅដល់ ១០,០០០នាក់

Micro-Influencers ជាអ្នកប្រើបណ្តាញសង្គម ដែលមានអ្នកតាមដានពី ១០,០០០ ទៅដល់ ៥០,០០០ នាក់

Mid-Tier Influencers អ្នកប្រើបណ្តាញសង្គមដែលមានអ្នកតាមដានពី ៥០០០០ ទៅដល់ ៥០០,០០០នាក់

Macro-Influencers ជាកំពូលតារាប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានអ្នកតាមដានពី ៥០០,០០០នាក់ ទៅដល់ ១,០០០,០០០នាក់

Mega-Influencers អ្នកមានអំណាចខាងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានអ្នកតាមដានពី ១.០០០.០០០នាក់ ទៅដល់ ៥,០០០,០០០ នាក់ (ពួកគេស្ថិតក្នុងប្រភេទមួយ ស្រដៀងនឹងតារាល្បីៗដែរ) ។

Celebrities បុគ្គលិកល្បី ដែលមានប្រជាប្រិយភាព និងមានឋានៈជាតារាល្បី ក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម មានអ្នកតាមដានជាង ៥,០០០,០០០ នាក់

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ Social Media Influencer ទាំងអស់ មិនមែនសុទ្ធតែទទួលបានប្រជាប្រិយភាព មានអ្នកតាមដានច្រើន គ្រប់បណ្ដាញសង្គមនោះទេ។ ប៉ុន្តែពួកគេមានជំនាញ ក្នុងការបង្កើតមាតិកា នៅក្នុងបណ្ដាញសង្គមផ្សេងៗពីគ្នា ដូចជា ៖

Social Media Influencer នៅលើ Instagram

រូបតំណាង
រូបតំណាង

ពួកគេត្រូវបានគេស្គាល់ថាជា អ្នកលេង Instagram ដ៏មានឥទ្ធិពល។

ពួកគេអាចបង្កើតមាតិកា ធ្វើឲ្យមនុស្សចាប់អារម្មណ៍ច្រើន ទោះបីជាមានចំណងជើងខ្លីៗ និងអត្ថបទខ្លីៗក៏ដោយ។

ពួកគេពូកែខាងបង្កើតវីដេអូថ្មីៗ ដូចជា Instagram Stories និង IGTV

Social Media Influencer នៅលើ Instagram ភាគច្រើនជាមនុស្សដែលមាន រូបសម្រស់ស្រស់ស្អាត ចូលចិត្តការធ្វើដំណើរ និងពូកែបំផុសគំនិតអ្នកទស្សនា ជាពិសេសពូកែខាងបង្ហាញពីគន្លឹះសំខាន់ៗ ដែលផ្ដល់ឲ្យអ្នកទស្សនា នូវគុណប្រយោជន៍ជាច្រើន។

Social Media Influencer នៅលើ YouTube ឬក៏ YouTubers

រូបតំណាង
រូបតំណាង

ពួកគេត្រូវបានគេស្គាល់ថា ជាអ្នកបង្កើតគេហទំព័រយូធូប ដែលផ្តោតសំខាន់លើ ការបង្កើតមាតិកាវីដេអូ ដែលមានទម្រង់វែង មានដូចជាវីដេអូកម្សាន្ត វីដេអូរឿងនិទាន វីដេអូបង្ហាញពីការដើរកម្សាន្ត ឬគន្លឹះអ្វីមួយ ប្រហាក់ប្រហែលនឹង ខ្លឹមសារនៃមាតិកានៅក្នុងកម្មវិធីទូរទស្សន៍ដែរ។

ជាធម្មតា វីដេអូទាំងនោះមានលក្ខណៈកំប្លែង មានភាពស្រស់ស្អាត ឬបែបជាបច្ចេកវិទ្យាថ្មី និងរបៀបរស់នៅដ៏ប្លែកភ្នែក ដែលធ្វើឲ្យមានអ្នកចូលទស្សនាច្រើន។

Social Media Influencer នៅលើ Blog

រូបតំណាង
រូបតំណាង

ពួកគេត្រូវបានគេស្គាល់ថា ជាអ្នកសរសេរ Blog ដែលជាកន្លែងដំបូងគេ សម្រាប់ Influencer ក្នុងការអភិវឌ្ឍន៍ខ្លួន ឈានដល់មានចំនួនអ្នកតាមដានច្រើន នៅក្នុងបណ្ដាញអ៊ីនធើណែត។ អ្នកសរសេរ Blog បានបង្កើតមាតិកាថ្មីៗ ប្លែកៗ ដោយការសរសេរវែង និងមានទម្រង់ជានិទានកថា។

ជាធម្មតាពួកគេសរសេរអំពី ចំណីអាហារ របៀបរបបក្នុងការរស់នៅ និងអំពីម៉ូតជាដើម។

Social Media Influencer នៅលើ Facebook

រូបតំណាង
រូបតំណាង

តាមធម្មតា Facebook មិនសូវមានប្រជាប្រិយភាព ជាមួយនឹង Social Media Influencer ប៉ុន្មានទេ ប៉ុន្តែវាក៏ផ្ដល់ភាពងាយស្រួលជាច្រើន ដល់ពួកគេក្នុងការសរសេរ បង្ហោះជារូបថត និងវីដេអូ។

Influencer នៅលើ Facebook បានបង្ហាញពីរបៀបរស់នៅរបស់ពួកគេ រឿងរ៉ាវកំប្លែងៗ និងប្លែកអារម្មណ៍ ការដើរកម្សាន្ត ឬក៏ការលេង Game ជាដើម។

Social Media Influencer នៅលើ Twitter

រូបតំណាង
រូបតំណាង

ដើមឡើយ Influencer នៅលើ Twitter បានប្រើប្រាស់វា វាជាវេទិកាមួយដើម្បីផ្សាយផ្ទាល់ Game របស់ពួកគេ។ ប៉ុន្តែក្រោយមក Twitter បានពង្រីកខ្លួនកាន់តែធំ ដែលមានទាំង Influencer ដែលជាចុងភៅ និងសិល្បករល្បីៗផងដែរ។

Twitter មានជំនាញក្នុងការផ្សាយបន្តផ្ទាល់ ចំពោះមាតិកាដែលថ្មីៗ ទាន់ហេតុការ ដូចជាអ្វីដែលមនុស្សចាប់អារម្មណ៍បំផុត ក្នុងមួយថ្ងៃៗ។

Influencer នៅលើ Snapchat

រូបតំណាង
រូបតំណាង

Snapchat មានភាពល្បីល្បាញខ្លាំង ក្នុងចំណោមយុវវ័យក្មេងៗ ទាក់ទងនឹងផ្នែកតន្រ្តី សិល្បៈកំប្លែង និងមាតិកានៃការថែរក្សាសម្រស់ជាដើម។

គួរបញ្ជាក់ផងដែរ អ្នកដែលចាត់ចូលជា Influencer  បានជាប្រភេទ មនុស្សដែលមានសមត្ថភាព ទេពកោសល្យពិតៗ ពីធម្មជាតិ ជាពិសេស ផេកផ្លូវការរបស់ពួកគេកាន់ គឺត្រូវតែជាផេកល្បីដោយសារតែ អ្នកលេងបណ្តាញសង្គម មិនមែនដោយសារការទិញពីអ្នកដទៃនោះទេ។ ជាពិសេស ពួកគេ ក៏ជាមនុស្សមិនសូវរញ៉េរញៃ យកបណ្តាញសង្គមរបស់ពួកគេ ទៅបង្កបញ្ហា ឬចលាចលអ្វីនោះដែរ ដោយភាគច្រើន ពួគគេ បង្ហោះអ្វីដែលជាចំណេះដឹង រូបថតបែបហ្វេសសិន ឬទទួលការងារ ថតឃោសនាផលិតផលឲ្យបណ្តាក្រុមហ៊ុនតែប៉ុណ្ណោះ៕

Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T