សោកស្ដាយ! បុគ្គលិកពេទ្យវ័យក្មេងម្នាក់នេះ ទទួលមរណភាព បន្ទាប់ពីខិតខំព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩ រយៈ១២ម៉ោង ដោយគ្មានសម្រាក

//s5.kh1.co/f5/f5d4ea5b7163ef5339ba99cbc6485885c2c340b4.jpg
សង្គម

 ០៥-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ បុគ្គលិកពេទ្យដ៏វ័យក្មេងម្នាក់ឈ្មោះ John Alagos អាយុ២៣ឆ្នាំ បានទទួលមរណភាព បន្ទាប់ពីខិតខំព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩ ​រយៈ​១២ម៉ោង ដោយគ្មានសម្រាក នៅមន្ទីរពេទ្យ Watford General Hospital។

អង់គ្លេស៖ ថ្មីៗនេះ បុគ្គលិកពេទ្យដ៏វ័យក្មេងម្នាក់ឈ្មោះ John Alagos អាយុ២៣ឆ្នាំ បានទទួលមរណភាព បន្ទាប់ពីខិតខំព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩ ​រយៈ​១២ម៉ោង ដោយគ្មានសម្រាក នៅមន្ទីរពេទ្យ Watford General Hospital

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីស្ត្រីជាម្ដាយបាននិយាយទាំងស្រក់ទឹកភ្នែកថា៖

នៅយប់ថ្ងៃសុក្រទី០៣ ខែមីនាកន្លងទៅនេះ កូនប្រុសរបស់ខ្ញុំ បានត្រលប់មកផ្ទះវិញ បន្ទាប់ពីបញ្ចប់វេនការងារ​រយៈ​១២ម៉ោង ដោយមានអាការក្ដៅខ្លួនជាខ្លាំង និងឈឺក្បាលទៀតផង។ ក្រោយមក ខ្ញុំបានសួរទៅកាន់គេថា ហេតុអ្វីបានជាមិនព្រមមកផ្ទះមុនម៉ោង ហើយគេក៏តបវិញថា ក្រុមការងារមិនអនុញ្ញាតឡើយ ដោយសារតែមានបុគ្គលិកតិចពេក។ ឃើញដូច្នេះ ខ្ញុំក៏ផ្ដល់ថ្នាំប៉ារ៉ាឲ្យគេលេប និងដេញឲ្យទៅសម្រាក។ មិនយូរប៉ុន្មាន គេសន្លប់បាត់ស្មារតីនៅលើគ្រែតែម្ដង ហើយខ្ញុំក៏ប្រញាប់ប្រញាល់ទូរសព្ទទៅកាន់រថយន្ដសង្គ្រោះបន្ទាន់ តែជាអកុសល គេមិនអាចជួយសង្គ្រោះបានឡើយ។

សម្ដីរបស់ស្ត្រីជាម្ដាយ

ស្ត្រីជាម្ដាយបានបន្ថែមទៀតថា នៅកន្លែងធ្វើការ លោក John Alagos មិនបានស្លៀកពាក់ឯកសណ្ឋានការពារមេរោគត្រឹមត្រូវទេ និងពាក់ម៉ាស់ធម្មតាប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា លោក Jonh Alagos ខាងលើនេះ គឺជាបុគ្គលិកពេទ្យទី៣ហើយក្នុងប្រទេសអង់គ្លេស ដែលបានទទួលមរណភាព បន្ទាប់ពីខិតខំព្យាបាលអ្នកផ្ទុកវីរុសកូវីដ-១៩៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក Jonh Alagos កាលនៅមានជីវិត
  លោក Jonh Alagos កាលនៅមានជីវិត
 លោក Jonh Alagos កាលនៅមានជីវិត
 លោក Jonh Alagos កាលនៅមានជីវិត
 លោក Jonh Alagos កាលនៅមានជីវិត
 លោក Jonh Alagos កាលនៅមានជីវិត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T