ក្តៅៗ! វីរៈបុរសពីងពាងនិង មិត្តស្រីចែកផ្លូវគ្នាដាច់ស្រេច ដោយប្រកាសថារាប់អាននឹងគ្នាជាមិត្តភក្តិវិញ

//s5.kh1.co/a5/a5d6822b028c066a4e6f8d470162396576979fb1.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Tom Halland បាននិយាយយ៉ាងច្បាស់ៗនិង ក្តែងៗថា ទំនាក់ទំនងរវាងពួកគេមិនអាចទៅរួចនោះទេ វាជាជំរើសដ៏ល្អបំផុត សម្រាប់ពួកគេដែលអាចត្រឹមជាមិត្តភក្តិ ជាជាងសង្សារ ដោយសារពួកគេគឺមិត្តភក្តិនឹងគ្នាតាំងពីនៅវ័យក្មេងឯណោះ។

បរទេស៖ លោកអ្នកដែលនិយមតាមដានភាពយន្តហូលីវូតប្រាកដជាស្គាល់ច្បាស់នូវតួអង្គវីរៈបុរសពីងពាងដែលមានរូបសម្បត្តិស្រស់សង្ហារនោះដែលគាត់មានឈ្មោះពិតថា​ Tom Holland

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ តារាប្រុសរូបនេះ ទើបតែប្រឡូកសិល្បៈប៉ុន្មានឆ្នាំនេះទេ ប៉ុន្តែសន្ទុះនៃការគាំទ្រពីសំណាក់អ្នកគាំទ្រវិញស្ទើរតែគ្រប់ពិភពលោក ដោយសារ រូបសម្បត្តិ មុខមាត់ដ៏សង្ហារនិង ទេពកោសល្យក្នុងការសម្តែងភាពយន្តរបស់លោកផងដែរ។

ក្រៅពីការមមាញឹកក្នុងអាជីបរបស់ខ្លួនក្នុងការសម្តែងភាពយន្ត តារាប្រុសរូបក៏បានបង្ហាញមុខមាត់មិត្តស្រីជាសាធារណៈដែរគឺជានារីម្នាក់ដែលមានឈ្មោះថា Oliver Bolton សព្វថ្ងៃធ្វើការនៅក្នុងក្រុមហ៊ុនឌីជីថលមួយនៅក្នុងទីក្រុងឡុនដុន ប្រទេសអង់គ្លេស។

ជាក់ស្តែងការប្រកាសអំពីទំនាក់ទំនងស្នេហារវាងពួកគេមិនទាន់បានមួយឆ្នាំស្រួលបួលផង ការប្រះឆាក៏កើតមានឡើងដោយ Tom Halland បាននិយាយយ៉ាងច្បាស់ៗនិង ក្តែងៗថា ទំនាក់ទំនងរវាងពួកគេមិនអាចទៅរួចនោះទេ វាជាជំរើសដ៏ល្អបំផុត សម្រាប់ពួកគេដែលអាចត្រឹមជាមិត្តភក្តិ ជាជាងសង្សារ ដោយសារពួកគេគឺមិត្តភក្តិនឹងគ្នាតាំងពីនៅវ័យក្មេងឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ តារាប្រុសរូបនេះមិនបាននិយាយអំពីមូលហេតុចំៗអំពីរឿងរ៉ាវដែលពួកគេសម្រេចចិត្តចែកផ្លូវដែរ ដោយកន្លងមកគ្រួសារទាំងសងខាងពេញចិត្តនូវទំនាក់ទំនងពួកគេទាំងពីរ មិនត្រឹមតែប៉ុណ្ណោះថែមទាំងបានជូនពរលើកទឹកចិត្តនិង ការគោរពពីគ្រួសារទាំងពីរផងដែរ នៅពេលដែលទំនាក់ស្នេហារវាងបុរសពីងពាងនិង Oliver Bonton ចាប់ផ្តើមថ្មីៗ៕

សូមចូលមើលរូបភាពខាងក្រោម៖

Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Hallandនិង Oliver Bonton
Tom Halland
Tom Halland
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T