ដោយសារកូវីដ-១៩ ផែនដីបានទទួលរំញ័រតិចជាងមុន ពីសកម្មភាពរបស់មនុស្ស ហើយពេលនេះ ពិភពលោកត្រូវការសម្រាក

//s5.kh1.co/cb/cbc406d99df1fbc1dd464f966ba974df1436a317.jpg
បច្ចេកវិទ្យា

 ០៥-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សូម្បីអ្នកវិទ្យាសាស្ត្រក៏កត់សម្គាល់ ដូច្នេះដែរ។

ប៊ែលហ្សិក៖ ឥឡូវនេះ ផ្លូវទីក្រុងដែលធ្លាប់តែមានមនុស្សកកកុញ ប្រែជាទទេ។ ចរាចរណ៍នៅលើផ្លូវធំៗបានថយចុះ ដល់កម្រិតអប្បបរមា។ ហើយមនុស្សកាន់តែតិចទៅៗ ត្រូវបានឃើញ ធ្វើដំណើរនៅខាងក្រៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វិធានការទប់ស្កាត់ជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសកូរ៉ូណា ហាក់ដូចជាធ្វើឲ្យពិភពលោកមានភាពស្ងប់ស្ងាត់ជាងមុន។ សូម្បីអ្នកវិទ្យាសាស្ត្រក៏កត់សម្គាល់ ដូច្នេះដែរ។

សកម្មភាពផ្សេងៗរបស់មនុស្ស បានបង្កើតជាកម្រិតរំញ័រ ដល់ភពផែនដី
សកម្មភាពផ្សេងៗរបស់មនុស្ស បានបង្កើតជាកម្រិតរំញ័រ ដល់ភពផែនដី

នៅជុំវិញពិភពលោក អ្នកជំនាញការរញ្ជួយដី កំពុងសង្កេតសំឡេងរញ្ជួយ ដែលមានកម្រិតតិចជាងមុន។ កម្រិតរំញ័រទាំងនេះត្រូវបានបង្កើតឡើងដោយ រថយន្ត រថភ្លើង រថយន្តក្រុង និងការធ្វើដំណើររបស់មនុស្ស ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ក្នុងករណីដែលគ្មានសំឡេងរំខាន សំបកខាងលើរបស់ផែនដីគឺមិនសូវមានការធ្វើចរាចរណ៍ពីលើវា។

លោក Thomas Lecocq ជាភូគព្ភវិទូនិងជាអ្នកជំនាញផ្នែករញ្ជួយដីនៅមន្ទីរអង្កេត Royal Observatory ក្នុងប្រទេសប៊ែលហ្សិក បានលើកយកបាតុភូតនេះ ពីទីក្រុង ព្រុចសែល មកបង្ហាញ។

កម្រិតរំញ័រនៅលើផែនដី ត្រូវបានកាត់បន្ថយ នៅពេលមនុស្សសម្រាកនៅផ្ទះ
កម្រិតរំញ័រនៅលើផែនដី ត្រូវបានកាត់បន្ថយ នៅពេលមនុស្សសម្រាកនៅផ្ទះ

យោងតាមលោក ​​Lecocq បានឲ្យដឹងថា ទីក្រុង ព្រុចសែល កំពុងកាត់បន្ថយសំឡេងរំខាន ពី ៣០ ទៅ ៥០ ភាគរយ ចាប់តាំងពីពាក់កណ្ដាលខែមីនាមកម្ល៉េះ នៅជុំវិញពេលដែលប្រទេសនេះ បានចាប់ផ្ដើមអនុវត្តការបិទសាលារៀននិងអាជីវកម្ម និងវិធានការឃ្លាតឆ្ងាយពីសង្គម។

លោកបាននិយាយថា កម្រិតសំឡេងរំខានតិចគឺដូចគ្នានឹងអ្វី ដែលក្រុមអ្នកសិក្សាការរញ្ជួយដីធ្លាប់បានជួប នៅថ្ងៃបុណ្យណូអែល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T