ស្ងាត់ៗ Klopp ទៅលួចចាប់ចិត្តដកមិនរួចពី ខ្សែបម្រើកំពុងឡើងកូដម្នាក់ នៅបារាំង

//s5.kh1.co/63/632ca6bb9ed7aa46a57df839c66126b502a918b6.jpeg
កីទ្បា

 ០៥-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Klopp ទៅលួចចាប់ចិត្តដកមិនរួចពី ខ្សែបម្រើកំពុងឡើងកូដរបស់ Lille កីឡាករ Boubakary Soumare

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ Liverpool លោក Jurgen Klopp ត្រូវបានរាយការណ៍មកថា បានដាក់ចិត្តចាប់អារម្មណ៍ចង់បានទៅលើខ្សែបម្រើកំពុងឡើងកូដរបស់ Lille កីឡាករ Boubakary Soumare ដើម្បីនាំមកកាន់កីឡដ្ឋាន Anfield នៅទីផ្សារដោះដូរខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Boubakary Soumare 
 កីឡាករ Boubakary Soumare 

កីឡាករវ័យ២១ឆ្នាំ Soumare មានព័ត៌មានលេចឭថាអាចនឹងចាកចេញពីក្លិបយក្សបារាំងតាំងពីទីផ្សារដោះដូរខែមករាកន្លងទៅ ប៉ុន្តែក្រោយទីផ្សារត្រូវបានបិទបញ្ចប់ គេនៅបន្តលេងឲ្យ Lille ដដែល។ Real Madrid, Barcelona និង Newcastle United សុទ្ធតែជាបេក្ខភាពដែលចាប់អារម្មណ៍មកលើរូបគេ។

យ៉ាងណាមិញ បើតាម Sport អ្នកចាត់ការទូទៅ Liverpool លោក Klopp បានស្រឡាញ់ និងពេញចិត្តទៅលើទម្រង់លេងរបស់យុវជនជម្រើសជាតិបារាំងរូបនេះ និងគ្រោងដាក់សំណើយកគេមករួមក្រុមនៅទីផ្សាររដូវក្ដៅដែលរៀបនឹងចូលមកដល់។

 កីឡាករ Boubakary Soumare 
 កីឡាករ Boubakary Soumare 

គួរឲ្យដឹងដែរថា កិច្ចសន្យារបស់ Soumare ជាមួយក្លិប Lille នៅមានសុពលភាព២ឆ្នាំទៀត ខណៈរដូវកាលនេះ គេចូលលេងបាន៣០ប្រកួតពីគ្រប់ព្រឹត្តិការណ៍ទាំងអស់៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T