អារម្មណ៍ពិតរបស់Nichaphat ខ្លះៗ អំឡុងពេលនាង បានឆ្លង Covid-19 រយៈពេល១២ថ្ងៃ

//s5.kh1.co/48/48b4b641a33eedec97ad88e017f1bdf510221b49.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយពីបានសម្រាកព្យាបាលអស់រយៈពេល ១២ថ្ងៃកន្លងទៅ អាការៈរបស់នាងក៏បានធូរស្បើយ ពីCovid-19 វិញហើយ ហើយក៏បានត្រឡប់មកស្នាក់នៅផ្ទះវិញផងដែរ។

ថៃ៖ ប្រិយមិត្តមួយចំនួន ប្រហែលជាបានដឹងហើយថា កាលពី​ថ្ងៃ​ទី​២០ ខែមីនា កន្លង​ទៅថ្មីនេះ តារាចម្រៀង ម្ចាស់បទ “My Ambulance” នាង Nichaphat បាន​ប្រកាស​តាមរយៈ បណ្តាញ​សង្គម​ Instagram ផ្ទាល់​ខ្លួន​របស់នាង​ដោយ​ភ្ជាប់​ជាមួយ ​សំបុត្រ​ពិនិត្យ​សុខភាព​ ដែល​បាន​បញ្ជាក់​ថា ​រូប​នាង​ សង្ស័យថា ឆ្លងវីរុស Covid-19 កំពុងឃុំខ្លួន នៅផ្ទះរយៈពេល១៤ថ្ងៃ​ហើយរង់ចាំមើល ស្ថានភាពបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីបានសម្រាកព្យាបាលអស់រយៈពេល ១២ថ្ងៃកន្លងទៅ អាការៈរបស់នាងក៏បានធូរស្បើយ ហើយក៏បានត្រឡប់មកស្នាក់នៅផ្ទះវិញផងដែរ។

ជាមួយគ្នានេះដែរ កាលពីម្សិលមិញនេះ នាងក៏បានបង្ហោះវីដេអូមួយនៅលើគណនី Instagram របស់នាង ដែលបានរៀបរាប់ពីអារម្មណ៍មួយចំនួន អំឡុងពេលដែលនាងបានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរយៈពេល១២ថ្ងៃកន្លងទៅនេះ ដោយនាងបាននិយាយថា៖

- ពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ១២ ថ្ងៃ រោគសញ្ញាដូចជាផ្តាសាយ ដូចជាតឹងច្រមុះ ហៀរសំបោរ ក្អក គឺគ្រូពេទ្យបានចេញវេជ្ជបញ្ជា ឲ្យថ្នាំត្រឹមត្រូវទៅតាមរោគសញ្ញា - ថ្នាំប្រឆាំងវីរុស មិនត្រូវបានទទួលទេ ដោយសារតែការឆ្លងមិនបានចូលទៅក្នុងសួត និងមិនទាន់ធ្ងន់ធ្ងរនៅឡើយ ដូចច្នេះ នាងមិនចាំបាច់ទទួលថ្នាំប្រឆាំងនឹងមេរោគ
- ហើយឥឡូវនេះនាងត្រឡប់មកនៅផ្ទះវិញហើយ ដោយគ្មានរោគសញ្ញាអ្វីទៀតឡើយ ហើយនាងមានសុខភាពល្អ សុខភាពផ្លូវចិត្តក៏ល្អដែរ
- រឿងដែលសំខាន់បំផុត សម្រាប់មនុស្សទាំងអស់ នៅពេលដែលបានឆ្លងជំងឺ Covid-19 គឺការលើកទឹកចិត្ត ព្រោះនៅពេលយើងកើតនូវជំងឺថ្មីនេះ យើងច្បាស់ជាមានរោគសញ្ញាអ្វីធ្វើឲ្យយើងភ័យខ្លាច ដូច្នេះអ្នកជំងឺទាំងនោះ អាចនឹងកាន់តែធ្ងន់ធ្ងរឡើង។
- ខ្ញុំសូមផ្តល់ការលើកទឹកចិត្តដល់អ្នកជំងឺដែលបាន Covid -19 ទាំងអស់គ្នា សូមស៊ូៗឡើង ធ្វើឲ្យខ្លួនអ្នកស្រស់ថ្លា ភ្លឺស្វាង និងរីករាយ គិតអ្វីដែលល្អៗ ដើម្បីឲ្យខ្លួនឯងកាន់តែរឹងមាំ ហើយអ្នកមិនចាំបាច់ស្ត្រេសខ្លាំងទេ
- សូមផ្ញើការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យគិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យដែលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺនេះទាំងអស់គ្នាផងដែរ។ "សរសើរសូមលើកទឹកចិត្ត ស៊ូៗ!"

ពាក្យពេចន៍របស់ Nichaphat

ទស្សនារូបភាពខាងក្រោម!!!

Nichaphat
Nichaphat
Nichaphat
Nichaphat
Nichaphat
Nichaphat
Nichaphat
Nichaphat
Nichaphat
Nichaphat
View this post on Instagram

Covid-19

A post shared by PW ???????? (@nichaphatc) on

វីដេអូរបស់ Nichaphat
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T