គ្រាន់តែស្វាមីអត់ការងារធ្វើ ចៀវៃ ត្រូវគេស្តីឲ្យ មូលហេតុព្រោះតែ...

//s5.kh1.co/12/12e98a347bdf9a6781a29b3d715329dce807bddd.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ខណៈពេលដែល តារាសម្ដែងប្រុស លោក Wallace Huo អត់មានការងារធ្វើស្ទើរតែពេញមួយឆ្នាំ ស្រាប់តែបណ្ដា អ្នកលេងអ៊ីនធើណែតជាច្រើន បានស្តីបន្ទោស នាង Ruby Lin ដែលជាភរិយារបស់លោក ក្នុងនោះដែរ ពួកគេបាននិយាយថា ការរៀបការជាមួយនឹង តារាស្រី Ruby Lin គឺជាហេតុធ្វើឲ្យ កេរ្តិ៍ឈ្មោះ និងរូបភាពរបស់ Wallace Huo ធ្លាក់ចុះយ៉ាងខ្លាំង។

តៃវ៉ាន់៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយ រវាង តារាប្រុសស្រីដ៏ល្បី ដែលជាគូស្វាមីភរិយា លោក Wallace Huo និង នាង Ruby Lin ហៅព្រះនាង ចៀវៃ ដែលតាំងពីរៀបការនឹងគ្នារួចមក ហាក់មានពាក្យចចាមអារ៉ម មិនឈប់ឈរពី អ្នកទាំងពីរ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ ពួកគេទាំងពីរ នៅតែរស់នៅ ជាមួយគ្នាយ៉ាងសប្បាយរីករាយ និងមានភាពកក់ក្តៅយ៉ាងខ្លាំង ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើនិយាយពីរឿងការងារវិញ សង្កេតឃើញថា មួយរយៈចុងក្រោយមកនេះ តារាសម្ដែងប្រុស លោក​ Wallace Huo បានបង្ហាញពី សញ្ញាធ្លាក់ចុះទៅលើការងារ ដោយស្ទើរតែមួយឆ្នាំពេញ តារាសម្តែងរូបនេះ គ្មានសកម្មភាព គ្មានការថតរូប ទស្សនាវដ្តី ហើយក៏មិនមាន ខ្សែភាពយន្ត សម្រាប់ទស្សនិកជនដែរ។

ដោយឡែក នៅពេលដែលលោក Wallace គ្មានការងារធ្វើដូចនេះ ស្រាប់តែបណ្ដា អ្នកលេងអ៊ីនធើណែតជាច្រើន បានស្តីបន្ទោស ទៅលើភរិយារបស់លោក នាង Ruby Lin ទៅវិញ។ ក្នុងនោះដែរ មតិជាច្រើន ត្រូវបានគេនិយាយថា ការរៀបការជាមួយនឹង តារាស្រី Ruby Lin គឺជាហេតុធ្វើឲ្យ កេរ្តិ៍ឈ្មោះ និងរូបភាពរបស់ Wallace Huo ធ្លាក់ចុះយ៉ាងខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ សារព័ត៌មានរបស់តៃវ៉ាន់ ក៏បានលាតត្រដាង ពីស្ថានភាពផ្ទៃក្នុង ដែលតារាប្រុស Wallace Huo មិនបានសម្ដែង ក្នុងខ្សែភាពយន្តអស់រយៈពេលមួយឆ្នាំ ព្រោះដោយសារតែ ខ្លួនលោកផ្ទាល់ ចង់ចំណាយពេលសម្រាក និងមើលថែរក្សាគ្រួសាររបស់លោក ម៉្យាងវិញទៀត ដោយសារតែ Ruby Lin ឥឡូវនេះ មានអ្វីដែលខ្លួនចង់ទៅធ្វើជាច្រើន ដូចនេះហើយ លោក Wallace Huo ស្ម័គ្រចិត្តនៅផ្ទះ មើលថែរក្សាកូនស្រីរបស់លោក ជំនួសប្រពន្ធផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Ruby Lin 
Ruby Lin 
Ruby Lin 
Ruby Lin 
Wallace Huo
Wallace Huo
 Wallace Huo
 Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Ruby Lin និង Wallace Huo
Wallace Huo និង កូនស្រី
Wallace Huo និង កូនស្រី
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T