ធ្វើចឹងកើតទៀត! ខ្សែប្រយុទ្ធចាស់វស្សាម្នាក់ប្រាប់ Real Madrid ឲ្យទិញខ្លួនយកទៅលេង

//s5.kh1.co/29/2930419e71d7c06a271a2afaeae55bb03d8a18e7.jpg
កីទ្បា

 ០៥-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ខ្សែប្រយុទ្ធចាស់វស្សារបស់ក្លិប Zenit St Petersburg កីឡាករ Artem Dzyuba ប្រាប់ Real Madrid ឲ្យទិញគេយកទៅរួមក្រុម

រុស្ស៊ី៖ ខ្សែប្រយុទ្ធពោរពេញដោយបទពិសោធន៍ Artem Dzyuba បានប្រាប់ទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ឲ្យទិញយករូបគេនៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កិច្ចសន្យារបស់ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំ និងក្លិប Zenit St Petersburg នឹងផុតកំណត់នៅខែមិថុនាខាងមុខនេះ ដូច្នេះមានន័យថា គេអាចចាកចេញដោយមិនមានតម្លៃខ្លួនមុនពេលដែលរដូវកាល ២០២០-២១ ត្រូវចាប់ផ្ដើម។

កីឡាករ Artem Dzyuba
កីឡាករ Artem Dzyuba

បណ្ដាក្លិបជាច្រើននៅអាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ចង់បានមកលើ Dzyuba ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិរុស្ស៊ីរូបនេះបានឲ្យដឹងថាគេនឹងជ្រើសទៅចូលរួមជាមួយ Real Madrid តែប៉ុណ្ណោះ។

និយាយនៅក្នុងការផ្សាយបន្តផ្ទាល់តាមរយៈបណ្ដាញសង្គម Instagram កីឡាករ Dzyuba បានឲ្យដឹងថា៖

តាំងពីនៅក្មេង ខ្ញុំគឺជាអ្នកគាំទ្រម្នាក់របស់ Real Madrid។ Raul, Roberto Carlos, Redondo និង Ronaldo សុទ្ធតែធ្លាប់លេងនៅទីនោះ។ បើសិនជាឲ្យខ្ញុំរើស ខ្ញុំចង់លេងនៅទីនោះ។

Artem Dzyuba 
កីឡាករ Artem Dzyuba
កីឡាករ Artem Dzyuba

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធ Dzyuba បង្ហាញទម្រង់លេងយ៉ាងលេចធ្លោជាមួយ Zenit សម្រាប់រដូវកាលនេះ ដោយអាចរកបានគ្រាប់បាល់១៥គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១២លើក ពីការចូលលេង២៨ប្រកួត។

មិនត្រឹមតែប៉ុណ្ណោះ Dzyuba ធ្លាប់បង្ហាញខ្លួនឲ្យក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីបាន៤២ប្រកួត និងរកគ្រាប់បាល់បាន២៤គ្រាប់ ក្នុងនាមជាខ្សែប្រយុទ្ធ៕

កីឡាករ Artem Dzyuba
កីឡាករ Artem Dzyuba

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T