នៅសុខៗ Mark Prin និយាយពីផលប្រយោជន៍ជំងឺ Covid-19 មានអី ត្រូវគេជេរផ្អើល

//s5.kh1.co/c3/c350f31b2afb47ae762ef8371b494094efc8fd06.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ តារាប្រុស Mark Prin បានបង្ហោះនៅក្នុងបណ្ដាញសង្គម ដោយបានបង្ហាញឲ្យឃើញ ពីគុណសម្បត្តិដែលវីរុសកូរ៉ូណា ឬជំងឺ Covid-19 បានរួមចំណែក ដល់ពិភពលោកឲ្យកាន់តែប្រសើរ ដែលបានធ្វើ ឲ្យមនុស្សជាច្រើន មានការរិះគន់យ៉ាងខ្លាំង​​ ព្រោះពួកគេ មិនយល់ស្របនឹងទស្សនៈនេះនោះទេ។

ថៃ៖ វាបានក្លាយជាប្រធានបទដ៏ក្ដៅគគុក បន្ទាប់ពី តារាសម្ដែងប្រុសស្រី លោក Mark Prin និង នាង Kimberley ដែលគូស្នេហ៍នឹងគ្នា បាននាំគ្នា បកប្រែអត្ថបទភាសាអង់គ្លេសមួយ ដែលនិយាយ អំពីមូលហេតុដែលវីរុសកូរ៉ូណា បានកើតក្នុងលោក ដើម្បីដាស់តឿនដល់មនុស្សទាំងឡាយ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ Mark Prin បានបង្ហោះនៅក្នុងបណ្ដាញសង្គម ដោយបានបង្ហាញឲ្យឃើញ ពីគុណសម្បត្តិដែលវីរុសកូរ៉ូណា ឬជំងឺ Covid-19 បានរួមចំណែក ដល់ពិភពលោកឲ្យកាន់តែប្រសើរ ជាពិសេស ធម្មជាតិ បានវិលត្រលប់មក រកភាពស្រស់ស្អាត ហើយបានអង្វរ ឲ្យមនុស្សបញ្ឈប់ ការឈ្លោះទាស់ទែងគ្នា ឈប់គិតតែពីខ្លួនឯង ប៉ុន្តែសុំឲ្យគិត អំពីសត្វលោក រួមទាំងវត្ថុដែល បានបង្កើតពិភពលោកនេះ ហើយនៅពេលក្រោយ វីរុសកូរ៉ូណា នឹងត្រលប់មក ព្រមទាំងមានភាពធ្ងន់ធ្ងរជាងមុន ទៅទៀត។

ប៉ុន្តែ ការបង្ហោះរបស់ Mark Prin បានធ្វើឲ្យមនុស្សជាច្រើន មានការរិះគន់យ៉ាងខ្លាំង​​ ព្រោះពួកគេ មិនយល់ស្របនឹងទស្សនៈនេះ នោះទេ ហើយពួកគេ ថែមទាំងបានបញ្ជាក់ថា រឿងដែល Mark បានបង្ហោះនេះ គឺមើលទៅលើចំណុចតែម្ខាងប៉ុណ្ណោះ តាមពិតមនុស្សជាច្រើន បានរងផលប៉ះពាល់ពី ជំងឺ Covid-19 នេះទៅហើយ។

ពួកគេក៏បានបន្ថែមទៀតថា Mark គឺជា អ្នកសិល្បៈមួយរូប បើទោះបីជា ត្រូវនៅផ្ទះ មិនទៅធ្វើការក៏ដោយ តែក៏នៅមានមនុស្ស យករបស់របរមកឲ្យប្រើប្រាស់ មិនចាំបាច់ធ្វើការ ក៏មានលុយចាយដែរ ដែលខុសគ្នាពី មនុស្សសាមញ្ញធម្មតា ដែលបានបាត់បង់ ប្រាក់ចំណូលពី ការឈប់សម្រាកការងារ៕

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ ?

សូមទស្សនារូបភាពខាងក្រោម៖

Mark
Mark
Mark
Mark
Mark
Mark
Mark
Mark
Mark និង Kim
Mark និង Kim
Mark និង Kim
Mark និង Kim
រូបភាពជាមួយនឹង សារបង្ហោះរបស់ Mark Prin
រូបភាពជាមួយនឹង សារបង្ហោះរបស់ Mark Prin
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T