ទម្រាំចេញមួយបទនេះ Morno ពិបាកដល់ម្លឹង? (មានចម្រៀង)

//s5.kh1.co/c7/c77be6d99fd618a5dcc95881ceb3549052ad905c.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Morno បានបញ្ចេញនៅវីដេអូចម្រៀងមួយមានចំណងជើងថា “អាព្យែរ” ហើយបទថ្មីនេះ រូបលោកបាននិពន្ធដោយខ្លួនឯងផ្ទាល់តែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ ប្រិយមិត្តអ្នកអាន និង មិត្តៗយុវវ័យ ច្បាស់ជាស្គាល់ តារាចម្រៀង Morno ដែលរូបលោកមានស្នាដៃចម្រៀងជាច្រើន សុទ្ធតែមានការគាំទ្រពីទស្សនិកជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយរាល់បទចម្រៀង របស់លោកពិតជាប្លែក ទាំងសាច់ភ្លេង និង​ Melody ហើយបទចម្រៀងរបស់លោកជាប្រភេទ Original Song ផងដែរ។ ដោយថ្មីៗនេះ  Morno បានបញ្ចេញនូវវីដេអូចម្រៀងមួយមានចំណងជើងថា “អាព្យែរ” ហើយបទថ្មីនេះ រូបលោកបាននិពន្ធដោយខ្លួនឯងផ្ទាល់តែម្ដង។

យ៉ាងណាមិញ ទម្រាំតែរូបលោកបានបង្ហោះបទមួយនេះ ជាសាធារណៈ រូបលោកបានប្រាប់មកខាងខ្មែរឡូតថា ត្រូវបានគេ Hack គណនីហ្វេសប៊ុកផ្ទាល់ខ្លួន និងមានបញ្ហាក្នុងបណ្តាញសង្គមយូធូប បន្តិចបន្តួច ផងដែរ។ ជាពិសេស បទនេះ ក៏ប្រើរយៈពេលយូរ ក្នុងការរៀបរៀង ទាំងអត្ថន័យ សាច់ភ្លេង ឲ្យល្អ មុននឹងចេញមក ដើម្បីឲ្យហ្វេនបានស្តាប់កម្សាន្ត។ ក្នុងនោះដែរ បទមួយនេះចង់បង្ហាញពីក្មេង យុវវ័យ ដែលចូលចិត្តប្រើប្រាស់របស់របរទាន់សម័យ និង អួតសម្ញែង ដោយរបស់ទាំងនោះ មិនមែនជាការរកមកដោយញើសឈាមខ្លួនឯង៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖ 

Morno
Morno
Morno
Morno
Morno
Morno
Morno
Morno
រូបតំណាងក្នុងបទ "អាព្យែរ"
រូបតំណាងក្នុងបទ "អាព្យែរ"
វីដេអូបទ "អាព្យែរ"
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T