ពីរោះអត់ ពេលរ៉ូលីន ច្រៀងបទពីដើម បានច្រើនបទភ្លាមៗ ក្នុងពេលតែមួយ? (មានវីដេអូ)

//s5.kh1.co/29/294faac7cf78e2a71ebdd64d6798acb1cc558fd1.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

កាលពីម្សិលមិញនេះ បើតាមផេកហ្វេសប៊ុក កម្មវិធី 3Fun បានបង្ហោះនូវ វីដេអូមួយ ក្នុងនោះ គឺតម្រូវឲ្យ តារារូបនេះ បកស្រាយនូវបទចម្រៀងរបស់ អ្នកស្រី សុង សេងហ៊ន តារាចម្រៀងជំនាន់ដើម។ ក្នុងនោះ រ៉ូលីន អាចច្រៀងផ្លាស់ប្ដូរសឹងតែ៣៦០ដឺក្រេបែបនេះ ទើបធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងណាស់

ភ្នំពេញ៖ជឿជាក់ថា ប្រិយមិត្តប្រហែល ជាបានជ្រាបរួចមកហើយថា រ៉ូលីន ដែលជា​តារាចម្រៀងមួយរូប ដែលមានជំនាញអាចច្រៀងបានគ្រប់ប្រភេទចម្រៀង មិនថាតែសម្លេងបទប្រុស ឬស្រីនោះទេ គឺលោកអាចធ្វើបានយ៉ាងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះ បើតាមផេកហ្វេសប៊ុក កម្មវិធី 3Fun បានបង្ហោះនូវ វីដេអូមួយ ក្នុងនោះ គឺតម្រូវឲ្យ តារារូបនេះ បកស្រាយនូវបទចម្រៀងរបស់ អ្នកស្រី សុង សេងហ៊ន តារាចម្រៀងជំនាន់ដើម។ ហើយអ្វីដែលគេចាប់អារម្មណ៍សរសើរមិនដាច់ពីមាត់ស្ទើរគ្រប់គ្នានោះគឺ រ៉ូលីន អាចបកស្រាយនូវបទចម្រៀងទាំងនោះបានយ៉ាងល្អ បើទោះបីជា ពិធីករ លោក អៀង វិច្ឆ័យ ប្ដូរឲ្យច្រៀងពីមួយបទទៅមួយបទញាប់ភ្លាមៗ ជាច្រើនបទ ក៏ដោយ ប៉ុន្តែ តារារូបនេះអាចច្រៀងបានយ៉ាងពីរោះរណ្ដំ ។

ទន្ទឹមនឹងនេះដែរ ស្របពេលដែល រ៉ូលីន អាចច្រៀងផ្លាស់ប្ដូរសឹងតែ៣៦០ដឺក្រេបែបនេះ ទើបធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងណាស់ និងសរសើររូបលោក នៅលើបណ្ដាញសង្គម អំពីទេពកោសល្យ របស់តារារូបនេះ មិនតិចនោះទេ៕

ប្រភព៖ វីដេអូពីផេក 3Fun Channel Cambodia

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម

រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
រ៉ូលីន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T