ក្រោយចេញរោគសញ្ញាបែបនេះ Dynamo ទៅធ្វើតេស្ត ទើបដឹងថា ខ្លួនឆ្លងជំងឺCovid-19

//s5.kh1.co/f8/f88314581694873ee74ee997a5d15dea5cd5361d.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សូម្បីតែអ្នកលេងសៀកឆ្ពិនភ្នែក Dynamo ក៏ឆ្លងជំងឺCovid-19ដែរ ក្រោយពីបានធ្វើតេស្តវិជ្ជមាន ដោយមានអាការៈក្អក និងឈឺចាប់ជុំវិញដងខ្លួនទាំងមូលតែម្តង ដែលរោគសញ្ញានេះមានរយៈពេលរហូតដល់ទៅ២អាទិត្យ។

បរទេស៖ អ្នកណាដែលមិនស្គាល់ កំពូលអ្នកលេងសៀកឆ្ពិនភ្នែកដ៏ល្បីបំផុតរបស់ចក្រភពអង់គ្លេស ដែលគាត់មានឈ្មោះដែលគេនិយមហៅថា Dynamo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កំពូលអ្នកលេងសៀករូបនេះ គឺមានភាពបុិនប្រសព្ធក្នុងការលេងសៀកឆ្ពិនភ្នែកប្លែកៗ ដែលមើលទៅគឺពិតជាមានភាពអស្ចារ្យមែនទែន ហាក់ដូចជាគាត់មានវេទមន្តពិតប្រាកដអញ្ចឺង ដោយហេតុនេះទើបបានជាមានអ្នកគាំទ្រជាច្រើនគោរពស្រលាញ់ និងចូលចិត្តតារារូបនេះជាច្រើនផងដែរ។

ជាក់ស្តែងថ្មីៗ តារាសម្តែងសៀក Dynamo ប្រកាសជាសាធារណៈថាខ្លួនបានឆ្លងវីរុសជំងឺCovid-19 ក្រោយពីបានធ្វើតេស្តវិជ្ជមាន ដោយមានអាការៈក្អក និងឈឺចាប់ជុំវិញដងខ្លួនទាំងមូលតែម្តង ដែលរោគសញ្ញានេះមានរយៈពេលរហូតដល់ទៅ២អាទិត្យ។

ទោះបីជាតារាដែលមានអាយុ៣៧ឆ្នាំរូបនេះ បានឆ្លងជំងឺCovid-19ពិតប្រាកដមែន ក៏គាត់បានផ្តាំផ្ញើទៅកាន់អ្នកគាំទ្រទោះបីជាខ្ញុំបានធូរស្រាលក៏ពិតមែនក៏ដោយ សូមកុំមើលស្រាលនឹងវីរុសនេះឲ្យសោះ វាមិនជារឿងធម្មតាដែលអ្នកមិនអាចមិនខ្វល់បានទេ ដូច្នេះប្រសិនជាអ្នកចង់ជួយខ្លួនអ្នកនឹង មនុស្សដទៃទៀត គប្បីសំរាកនៅក្នុងផ្ទះកុំចេញក្រៅផ្ទះជាដាច់ខាត៕

សូមចូលមើលរូបភាពខាងក្រោម៖

Dynamo
Dynamo
Dynamo
Dynamo
Dynamo
Dynamo
Dynamo
Dynamo
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T