ថាម៉េច! Cristiano Ronaldo ចង់ត្រឡប់ទៅចូលរួមជាមួយក្លិបចាស់នេះវិញ

//s5.kh1.co/1b/1b84e9567ad8d19610696a9bbbed47a69b34f023.jpg
កីទ្បា

 ០៥-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Cristiano Ronaldo ចង់ត្រឡប់ទៅចូលរួមជាមួយក្លិបចាស់ Real Madrid នៅទីផ្សាររដូវក្ដៅខាងមុខ

ព័រទុយហ្គាល់៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo បានចាប់អារម្មណ៍ក្នុងការផ្លាស់ត្រឡប់ទៅកាន់ទឹកដីអេស្ប៉ាញ ដោយចូលរួមជាមួយ Real Madrid នៅទីផ្សាររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ធ្លាប់រកបាន៤៥០គ្រាប់ ពីការបង្ហាញខ្លួន៤៣៨ប្រកួត ឲ្យក្រុមរហស្សនាមអធិរាជសនិងបានជួយឲ្យក្លិបមានមូលដ្ឋាននៅរាជធានីប្រទេសអេស្ប៉ាញមួយនេះឈ្នះបានពាន La Liga ២លើក Copa del Rey ២លើក និង UEFA Champions League ៤លើក មុនសម្រេចចិត្តផ្ទេរមកចូលរួមជាមួយសេះបង្កង់ Juventus កាលពីឆ្នាំ២០១៨។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

នៅទឹកដីអ៊ីតាលី ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ Ronaldo ចូលលេងឲ្យ Juventus បានសរុប៧៥ប្រកួត និងរកគ្រាប់បាល់បាន៥៣គ្រាប់ ខណៈកិច្ចសន្យារវាងគេនិងក្លិបជើងឯកអ៊ីតាលីនឹងផុតកំណត់នៅបំណាច់រដូវកាល ២០២១-២២។

យ៉ាងណាមិញ មានដំណឹងលេចឭមកថា Juventus អាចនឹងបង្ខំចិត្តក្នុងការលក់ខ្សែប្រយុទ្ធជួរមុខរូបនេះនៅរដូវក្ដៅ ខណៈបិសាចក្រហម Manchester United និងក្លិបជើងឯកបារាំង Paris Saint-Germain កំពុងតាមអន្ទងយ៉ាងខ្លាំងមកលើម្ចាស់ពាន Ballon d’Or ៥លើក។

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

បើតាម Calciomercato បានឲ្យដឹងថា Ronaldo នឹងការរស់នៅក្នុងប្រទេសអេស្ប៉ាញ និងទំនងជាអាចនឹងសម្រេចចិត្តផ្លាស់ត្រឡប់ទៅកាន់កីឡដ្ឋាន Santiago Bernabeu វិញ នៅទីផ្សារដែលនឹងចូលមកដល់នាពេលខាងមុខ។

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ Cristiano Ronaldo ចូលលេងឲ្យក្រុមរបស់លោក Maurizio Sarri បាន៣២ប្រកួត និងរកគ្រាប់បាល់បាន២៥គ្រាប់៕

កីឡាករ Cristiano Ronaldo 
កីឡាករ Cristiano Ronaldo 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T