ស្អាតណាស់ ពេលឃើញ មាស សុខ សោភា គ្រងឈុតទេវតាតំណាង ឲ្យទេពធីតា មហា សង្រ្កានឆ្នាំថ្មី

//s5.kh1.co/77/7717b57abb69654f852e734586325cdf585c64db.jpg
តារា & កម្សាន្ដ

 ០៥-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

មាស សុខសោភា បានរំលេចភាពស្រស់ស្អាតខ្លាំងតែម្ដង តាមរយៈការគ្រងនូវឈុតទេវតាតំណាងឲ្យទេពធីតា មហាសង្រ្កានឆ្នាំថ្មី ឆ្នាំជូតព្រះនាង ”គោរាគទេវី” ជាបុត្រីទី២នៃកបិលមហាព្រហ្ម។

ភ្នំពេញ៖ អ្នកណាៗក៏ស្គាល់ដែរ បើនិយាយដល់ឈ្មោះតារាចម្រៀងស្រី សម្លេងក្រអួនក្រអៅ មាស សុខសោភា  ដែលតារាស្រីរូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំរូបនេះ តាមរយៈបទចម្រៀងពីរោះៗ ល្បីៗ ជាច្រើនរបស់នាងនាពេលកន្លងមក ហើយបទនីមួយៗ សុទ្ធតែទទួលបានការគាំទ្រច្រើន ដោយសារតែទឹកដមសម្លេងរបស់នាង មានភាពពីរោះក្រអួនក្រអៅផងដែរនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយវិញទៀត បើក្រឡេកទៅមើលសម្រស់របស់ តារាស្រីរូបនេះវិញ ឃើញថា នាងពិតជាស្រស់ស្អាតខ្លាំង បើទោះបីជាពេលបច្ចុប្បន្ននេះ នាងមានវ័យកាន់តែជ្រេទៅហើយក្ដី ប៉ុន្តែនាងហាក់ទទួលបានការគាំទ្រសរសើរច្រើន ពីបណ្ដាហ្វេនៗ និងមួយវិញទៀត គេក៏សង្កេតឃើញថានាងហាក់កាក់កប ក្នុងការថតស្ពតសម្អាងការនានាផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បើតាមផេកសំអាងការមួយ នាងបានរំលេចភាពស្រស់ស្អាតខ្លាំងតែម្ដង តាមរយៈការគ្រងនូវឈុតទេវតាតំណាងឲ្យទេពធីតា មហាសង្រ្កានឆ្នាំថ្មី ឆ្នាំជូតព្រះនាង ”គោរាគទេវី” ជាបុត្រីទី២នៃកបិលមហាព្រហ្ម ដែលត្រូវយាងចុះមកបន្ដតំណែងថែរក្សារជម្ពូទ្វីប ក្នុងឆ្នាំថ្មីនេះ យើងឃើញថា ពិតជាមានការរៀបចំរចនាយ៉ាងប្រណីតស្រស់ស្អាតផងដែរ ហើយតាមរយៈរូបភាពទាំងនោះ មើលទៅពិតជាសាកសមនិងស្រស់ស្អាតខ្លាំងមែនទែន បើទោះបីជានាងមានវ័យរាងជ្រេបន្តិចមែនក៏ដោយ។

ក្នុងនោះផងដែរ ក៏មានការចូល Comment កោតសរសើរ ពីហ្វេនៗ ដែលគាំទ្រស្រលាញ់រូបនាងយ៉ាងច្រើនថែមទៀតផង៕

ប្រភពរូបភាពពី៖ សម្អាងការហង្ស

បើចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម!!!

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T