នោះៗ! ឲ្យតែចេញពី Man UTD កាំភ្លើងធំ Arsenal ត្រៀមចាំយកកីឡាករម្នាក់នេះជានិច្ច

//s5.kh1.co/36/36e284675801800f650887659acd95c96bb98c8c.jpg
កីទ្បា

 ០៥-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឲ្យតែចេញពី Man UTD កាំភ្លើងធំ Arsenal ត្រៀមចាំយក Jesse Lingard ជានិច្ច

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal គឺជាក្លិបមួយដែលបានដាក់គោលដៅនាំយកខ្សែបម្រើប្រយុទ្ធរបស់ Manchester United កីឡាករ Jesse Lingard នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jesse Lingard 
កីឡាករ Jesse Lingard 

បើតាម The Athletic ក្រុមរបស់លោក Arteta ពិតជាចង់បាន Lingard មកកាន់កីឡដ្ឋាន Emirate មុនពេលរដូវកាលក្រោយចាប់ផ្ដើម ហើយកាន់តែច្បាស់ទៀតនោះ បើសិនជាក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍បរាជ័យក្នុងការនាំយកកីឡាករ Dani Ceballos ជាអចិន្រ្តៃយ៍ក្រោយកិច្ចសន្យានៃការខ្ចីជើងពី Real Madrid ត្រូវបានផុតកំណត់។

សេចក្ដីរាយការណ៍កាលពីខែមុនបានឲ្យដឹងថា អ្នកចាត់ការទូទៅរបស់បិសាចក្រហមលោក Ole Gunnar Solskjaer បានបាត់បង់ទំនុកចិត្តទៅលើ Lingard ហើយគ្រោងនឹងបញ្ចេញរូបគេនៅពេលបញ្ចប់រដូវកាលនេះ។

កីឡាករ Jesse Lingard 
កីឡាករ Jesse Lingard 

ជាមួយគ្នានេះ នាយកផ្នែកកីឡាបាល់ទាត់របស់ Arsenal លោក Raul Sanllehi បានចាប់អារម្មណ៍មកលើជម្រើសជាតិអង់គ្លេសរូបនេះ និងបានទាក់ទងជាមួយនឹងភ្នាក់ងាររបស់គេរួចហើយ។

Lingard ហាក់ធ្លាក់ទម្រង់លេងនៅរដូវកាលនេះ ដោយបង្ហាញខ្លួនឲ្យ Man UTD បាន៣៥ប្រកួត គេរកបានគ្រាប់បាល់តែ២គ្រាប់ប៉ុណ្ណោះ ខណៈកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Old Trafford នឹងផុតសុពលភាពនៅឆ្នាំ២០២១៕

កីឡាករ Jesse Lingard 
កីឡាករ Jesse Lingard 

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T