គិតត្រឹមថ្ងៃនេះ ករណីឆ្លងវីរុសកូវី-១៩ នៅថៃកើនលើស ២ ពាន់នាក់ ខណៈមនុស្សម្នាក់ទៀតបានស្លាប់

//s5.kh1.co/d5/d5364f9ba3868ae33cad70377c188bac3261e09f.jpg
សង្គម

 ០៤-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

យោងតាមអាជ្ញាធរថៃ បានឲ្យដឹងនៅថ្ងៃសៅរិ៍នេះថា ប្រទេសថៃទើបរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៨៩ នាក់

ថៃ៖ យោងតាមអាជ្ញាធរថៃ បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសថៃទើបរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៨៩ នាក់ និងស្លាប់ម្នាក់បន្ថែម ដែលធ្វើឲ្យករណីឆ្លងសរុបឡើងដល់ ២,០៦៧ នាក់ ខណៈអ្នកស្លាប់កើនដល់ ២០ នាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពលរដ្ឋនៅថៃ
ពលរដ្ឋនៅថៃ

លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានមានប្រសាសន៍ថា៖

អ្នកស្លាប់ថ្មីនេះ គឺជាបុរសជនជាតិថៃអាយុ ៧២ ឆ្នាំដែលមានជំងឺរ៉ាំរ៉ៃស្រាប់។ ហើយក្នុងចំណោមអ្នកឆ្លងទាំងអស់ពេលនេះ មានអ្នកជំងឺចំនួន ៦១២ នាក់បានជាសះស្បើយវិញ។

  លោកវេជ្ជបណ្ឌិត Taweesin Visanuyothin
នាយករដ្ឋមន្រ្ដីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា
នាយករដ្ឋមន្រ្ដីថៃលោក ប្រាយុទ្ធ ចាន់អ៊ូចា

គួរឲ្យដឹងដែរថា អ្នកឆ្លងថ្មីទាំង ៨៩ នាក់នេះមាន ៣១ នាក់នៅទីក្រុងបាងកក, ១៣ នាក់នៅណុនថាប៊ូរី, នាក់នៅភូកេត, នាក់នៅឆុនបូរី និងផាធូមថានី, នាក់នៅសាមុតប្រាកាន និងណារ៉ាធីវ៉ាត, នាក់នៅសុងក្លា, នាក់នៅយ៉ាឡា និងស៊ូផានបូរី និងករណីផ្សេងៗទៀតនៅ ស៊ូរ៉ាតថានី, ប្រាចជូបគីរីខាន, សាមុតសាខន, ត្រាង, តាក់, អយុធ្យា និងឡាំបាង។ តែបើនិយាយពីករណីសរុបនៅទូទាំងប្រទេសវិញ បច្ចុប្បន្ននេះទីក្រុងបាងកកមានអ្នកឆ្លងវីរុសច្រើនជាងគេបំផុត បើធៀបនឹងតំបន់ផ្សេងៗក្នុងប្រទេសថៃ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T