ទៅលេងនៅ R.Madrid មិនទាន់បានប៉ុន្មានផង ក្លិបយក្ស១នៅ PL ត្រៀមលុយ៥៥លានទិញយក Jovic ពី Zidane

//s5.kh1.co/f7/f742d57699a054c8380d3f6d8f05633da45dd90e.jpg
កីទ្បា

 ០៤-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទៅលេងនៅ R.Madrid មិនទាន់បានមួយរដូវកាលស្រួលបួលផង Arsenal ត្រៀមលុយ៥៥លានទិញយក Jovic ពី Zidane

អង់គ្លេស៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal បានត្រៀមកញ្ចប់ទឹកប្រាក់៥៥លានអឺរ៉ូ (ឬប្រមាណ៥៩លានដុល្លារ) ក្នុងការដាក់សំណើចរចាយកខ្សែប្រយុទ្ធរបស់​ Real Madrid កីឡាករ Luka Jovic ប៉ុន្តែអ្នកគាំទ្រ និង អ្នកវិភាគកីឡាមួយចំនួន ហាក់មិនពេញចិត្តនឹងគំនិតមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពដដែលបានបន្ថែមទៀតថា គ្រូបង្គោលក្រុម Arsenal លោក Arteta មានបំណងចង់បានខ្សែប្រយុទ្ធចំណូលថ្មីរបស់លោក Zinedine Zidane រូបនេះ ក្នុងគម្រោងរបស់លោកសម្រាប់រដូវកាលបន្ទាប់។ យ៉ាងណាមិញ ដើម្បីឲ្យការផ្ទេរនេះ បានសម្រេច ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រងឡុងដ៍ បានត្រៀមលុ៥៥លានអឺរ៉ូសម្រាប់ផ្ដល់ទៅ Real Madrid ដើម្បីយកខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ី។

  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

Jovic បានផ្លាស់មកចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ ពីក្លិប Eintracht Frankfurt កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃ៦០លានអឺរ៉ូ (ឬប្រហែល ៦៤លានដុល្លារ)។ ប៉ុន្តែរូបគេហាក់សម្របខ្លួនមិនត្រូវនឹងប្រព័ន្ធលេងរបស់លោក Zidane រៀបចំ ជាហេតុធ្វើឲ្យគេបង្ហាញទម្រង់លេងមិនសូវល្អដូចកាលនៅក្លិបចាស់។

តួយ៉ាង ក្នុងរដូវកាលនេះ Jovic ទើបរកបាន២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមការបង្ហាញខ្លួន ២៤ប្រកួត។ ហើយបើយោងតាមរបាយការណ៍កាលពីពេលកន្លងទៅ Real Madrid មានបំណងចង់បញ្ចេញគាត់ទៅវិញ អាចក្នុងលក្ខខណ្ឌខ្ចីជើង ឬលក់ផ្ដាច់តែម្ដង ប្រសិនបើទទួលបានសំណើសមរម្យណាមួយ។

  កីឡាករ Luka Jovic
  កីឡាករ Luka Jovic

ទន្ទឹមនឹងនេះ លោក Arteta  ចង់សាងយក Jovic មកកាន់កីឡដ្ឋាន Emirate ប៉ុន្តែត្រូវបានអ្នកគាំទ្រប្រមាណ៧៥ភាគរយរបស់ Arsenal ក្រោយបានធ្វើការស្ទង់មតិកាលពីពេលថ្មីៗ ឃើញថាមិនពេញចិត្តនឹងគម្រោងរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។

ដោយឡែកក្រៅពីអ្នកគាំទ្ររបស់​ Arsenal ក្នុងនោះ អ្នកវិភាគកីឡាមួយចំនួន ក៏មានមតិផ្ទុយពីគំនិតរបស់លោក Arteta ផងដែរ ជាក់ស្ដែងអតីតខ្សែការពារជើងចាស់របស់ក្រុមរហ័សនាមកាំភ្លើងធំ លោក Sol Campbell បាននិយាយយ៉ាងដូច្នេះថា៖

លោក Sol Campbell
លោក Sol Campbell

សួរថាតើគាត់នឹងលេងត្រូវប្រព័ន្ធលេងរបស់ Arsenal ទេ? ខ្ញុំគិតថាប្រហែលជាអត់ទេ។ ខ្ញុំធ្លាប់បានទស្សនាបាល់ទាត់អេស្ប៉ាញច្រើន ហើយក៏ធ្លាប់ឃើញ Jovic លេង ចឹងហើយទើបខ្ញុំគិតថា គាត់មិនសមនឹងក្លិបរបស់យើង។ សូម្បីប្រព័ន្ធរបស់​ Zidane ក៏មិនត្រូវនឹងគាត់ដែរ។

លោក Sol Campbell 

យ៉ាងណាមិញ អតីតប្រធានក្រុម Manchester United លោក Rio Ferdinand ដែលបច្ចុប្បន្នជាអ្នកវិភាគកីឡានៅទូរទស្សន៍ BT Sport ក៏៏មិនមានគំនិតខុសគ្នានឹងលោក Campbell ដោយលោកបានលើកឡើងថា៖

លោក Rio Ferdinand
លោក Rio Ferdinand

Jovic មិនបានសម្រេចអ្វីសោះនៅ Real Madrid។ ទទួលស្គាល់ថាគាត់លេចធ្លោនៅ Frankfurt ប៉ុន្តែពេលដែលគាត់ផ្លាស់ទៅលេងនៅក្លិបធំ អ្វីៗចាប់ផ្ដើមផ្លាស់ប្ដូរ ហើយខ្ញុំគិតថា Arsenal មិនគួរសាងកំហុសដូច Real Madrid នោះទេ៕

លោក Rio Ferdinand

ប្រភពAS

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T