ទំពាំងបាយជូរក្រៀមផ្ដល់ថាមពល ល្អចំពោះថ្លើម ពោះវៀន!

//s5.kh1.co/96/96dcd265870ce8ba2bf9b63730604ef119aa5983.jpg
នារី

 ០៤-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ទំពាំងបាយជូរ​ក្រៀម​នេះ​រឹតតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​នៅ​ពេល​យក​ទៅ​ត្រាំ​ទឹក​ពេញ​មួយយប់​ព្រោះ​ទឹក​រំលាយ​សារធាតុ​រ៉ែ។

ទំពាំងបាយជូរក្រៀម​សំបូរ​ដោយ​វីតាមីន ជាតិសរសៃ និង​សារធាតុ​រ៉ែ។ ទំពាំងបាយជូរ​ក្រៀម​នេះ​រឹតតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​នៅ​ពេល​យក​ទៅ​ត្រាំ​ទឹក​ពេញ​មួយយប់​ព្រោះ​ទឹក​រំលាយ​សារធាតុ​រ៉ែ និង​សារធាតុចិញ្ចឹម​នៅ​ក្នុង​ទំពាំងបាយជូរ​ក្រៀម​​ និង​ពី​សំបក​ផង​ដែរ។ តើទំពាំងបាយជូរក្រៀម ​ទឹក​ទំពាំងបាយជូរ​ក្រៀម​មាន​ប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព?​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កម្ចាត់​ជាតិពុល​នៅ​ក្នុង​ថ្លើម និង​ពោះវៀន

មនុស្ស​ជា​ច្រើន​បាន​ប្រើប្រាស់​ទឹក​ទំពាំងបាយជូរ​ក្រៀម​ដើម្បី​សម្អាត​ថ្លើម និង​ពោះវៀន​ជា​យូរ​ណាស់​មក​ហើយ។ តាមពិតទៅ​ទំពាំងបាយជូរ​ក្រៀម​អាច​កម្ចាត់​ជាតិពុល​បាន​ដោយសារ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ជាតិសរសៃ​ច្រើន។ សារធាតុប្រឆាំងអុកស៊ីតកម្ម​អាច​ជួយ​ឲ្យ​ថ្លើម​ដំណើរការ​បាន​ល្អ​ជាពិសេស​ក្នុង​ការ​កម្ចាត់ជាតិពុល។ រីឯជាតិសរសៃ​វិញ​សម្រួល​ដល់​ការ​បន្ទោរបង់​ដែល​អាច​សម្អាត​ពោះវៀនបានល្អ។ ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ពេល​ពោះ​ទទេ​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ ហើយ​កុំ​ភ្លេច​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​ដែល​ត្រាំ​ក្នុង​ទឹក​នោះ​ផង។

២. ផ្តល់​ថាមពល​រយៈពេល​យូរ

អ្នកវិទ្យាសាស្ត្រ និង​អ្នក​ជំនាញ​ផ្នែក​កីឡា​ជឿ​ថា​ទំពាំងបាយជូរ​ក្រៀម​អាច​ជា​ជម្រើស​ល្អ​ជំនួស​ការញ៉ាំពពួកអាហារ​ជំនួយ​ថាមពល (Energy bars)។ ទំពាំងបាយជូរ​ក្រៀម​មាន​ជាតិសរសៃ និងmicronutrient ​ក្នុង​បរិមាណ​ច្រើន​ ហើយ​មិន​មាន​ជាតិស្ករ ឬ​សារធាតុ​បន្ថែម​រសជាតិទេ។ ផឹក​ទឹក​ទំពាំងបាយជូរ​ក្រៀម​នៅ​ពេល​ព្រឹក​អាច​បន្ថែម​ថាមពល​ពេញ​មួយ​ថ្ងៃ និងអាចផឹក​មុន​ហាត់ប្រាណបាន។

៣. បញ្ចុះ​ខ្លាញ់​អាក្រក់ និង​រក្សា​លំនឹង​សម្ពាធឈាម

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ទំពាំងបាយជូរ​ក្រៀម​សំបូរ​ដោយ​ជាតិសរសៃ ប៉ូតាស្យូម phytonutrients និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​បើ​ប្រៀបធៀប​នឹង​អាហារ​សម្រន់​ទូទៅផ្សេងទៀត។ អ្នក​ដែល​ញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​រាល់ថ្ងៃ​មាន​សម្ពាធ​ឈាម​ឈាម​ទាប​បើ​ប្រៀបធៀប​នឹង​អ្នក​ញ៉ាំ​ពពួក​ផ្លែឈើ​ក្រៀម​ក្នុង​កម្រិត​តិច​តួច​។ បន្ថែម​ពី​នេះ​ទៀត ការញ៉ាំ​ទំពាំងបាយជូរ​ក្រៀម​អាច​បញ្ចុះ​កម្រិត​ខ្លាញ់​បាន​ដែល​នេះ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូងបាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទោះបីជា​ទឹក​ទំពាំងបាយជូរ​ក្រៀម​អាច​ជា​អាហារ​ដ៏​ល្អ​មួយ​ ប៉ុន្តែ​មិន​អាច​ប្រើ​ជំនួស​ថ្នាំ​ពេទ្យនោះទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T