ថៃចាប់ផ្តើម អនុវត្តច្បាប់បម្រាមចេញក្រៅផ្ទះ លើ​ប្រជាជន​របស់​​​ខ្លួន​

//s5.kh1.co/ba/ba809235570abca3a8027151cc8fa3a6e80c289d.jpg
សង្គម

 ០៤-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កាលពីថ្ងៃសុក្រ ចំនួនករណីអ្នកឆ្លងកូវីដ១៩ ផ្លូវការនៅក្នុងប្រទេសថៃមានចំនួន ១,៩៧៨ នាក់ និងអ្នកស្លាប់ចំនួន ១៩ នាក់

ប៉ូលីស និងទាហានជាច្រើន ដែលពាក់ម៉ាស់ការពារ បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យរាប់រយកន្លែងនៅទូទាំងប្រទេស កាលពីយប់ថ្ងៃសុក្រ ដើម្បីអនុវត្តបំរាមគោចរ (ដើរហើរ) នៅទូទាំងប្រទេស ​ដែលហាមប្រាម​ប្រជាជន​ភាគច្រើន​មិនឲ្យចេញក្រៅ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មីនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅទូទាំងរដ្ឋធានីបាងកក ដែលមានសភាពអ៊ូអរ ប្រជាជនបាននាំគ្នាប្រញាប់ត្រឡប់ទៅផ្ទះវិញមុនពេលបម្រាមគោចរ ចូលជាធរមាននៅថ្ងៃសុក្រវេលាម៉ោង ១០ យប់ និងដំណើរការរហូតដល់ម៉ោង ៤ ព្រឹកថ្ងៃបន្ទាប់។​ Wiranyupha Rotthongsen អាយុ ២៩ ឆ្នាំដែលកំពុងរង់ចាំឡានក្រុងត្រឡប់មកផ្ទះបាននិយាយថា៖ “ ខ្ញុំគិតថាបំរាម​គោចរ​ល្អ​ពីព្រោះវានឹងកំណត់ពេលវេលា និងចំនួនមនុស្សដែលធ្វើដំណើរជារៀងរាល់ថ្ងៃ។

បម្រាមគោចរលើកលែងចំពោះអ្នក ដែលដឹកសម្ភារៈពេទ្យ និងបុគ្គលិកសុខាភិបាលដែលធ្វើដំណើរទៅ និងមកធ្វើការ។​ ក្រុមអាជ្ញាធរបានអោយដឹងមានក្រុម ប៉ូលីស​ យោធា និង កងសន្តិសុខផ្សេងទៀតនឹងបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៤២១ កន្លែងនៅទូទាំងប្រទេសដើម្បីអនុវត្តនបំរាមគោចរ។

គួរបញ្ជាក់ថា ប្រទេសថៃគឺជាប្រទេសដំបូងនៅខាងក្រៅប្រទេសចិន ដែលបានរាយការណ៍ អំពីករណីវីរុសថ្មីដែល បានកើតឡើងនៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន កាលពីចុងឆ្នាំមុន​ ដែលឆ្លងដល់មនុស្សជាង ១ លាននាក់ នៅទូទាំងពិភពលោក ហើយបានសម្លាប់មនុស្សយ៉ាងតិច ៥ ម៉ឺននាក់។ ចាប់តាំងពីខែមីនា ចំនួនករណីដែល បាន​បញ្ជាក់​នៅក្នុងប្រទេសថៃបានកើនឡើងដល់ជិត ២០០០ ករណីដែលជំរុញឱ្យមានវិធានការ នៅឲ្យឆ្ងាយពី​សង្គម​កាន់តែ​តឹងរឹង​ជាងមុន។

សូមបញ្ជាក់ថា​ គិតត្រឹមថ្ងៃសុក្រ ចំនួនករណីផ្លូវការនៅក្នុងប្រទេសថៃមានចំនួន ១,៩៧៨ នាក់និងអ្នកស្លាប់ចំនួន ១៩ នាក់៕

https://s5.kh1.co/__image/w=650,h=419,q=100/79/79a38001ca4571794bbe6000be56547e2afc24be.jpg
https://s5.kh1.co/__image/w=650,h=434,q=100/b8/b8a9f02b9a5dcd4cbbf4e742db027c3aef671ec8.jpg
https://s5.kh1.co/__image/w=450,h=293,q=100/e2/e28721bb7b4a32d57ae4e73326dd6512154f7e5d.jpg


Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T