ប្រទេសចិន៖ ខេត្តហ៊ូប៉ី កើនករណីកូវីដ-១៩ ០១ ករណី​​បន្ថែម​​អ្នកឆ្លងសរុប​​ ៨៣៤ ករណី

//s5.kh1.co/01/01cf2b9879f2646d421eac4ffa6bbc24a1f5ac84.jpeg
សង្គម

 ០៤-មេសា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ី បាននិយាយនាព្រឹកថ្ងៃសៅរ៍នេះថា ក្រុងវូហាននៃប្រទេសចិន​ត្រូវបានគេរាយការណ៍​កាលពីថ្ងៃសុក្រថាមានករណីឆ្លងជម្ងឺកូវីដ-១៩​ មួយករណីថ្មីបន្ថែម

ប្រទេសចិន៖ គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ីបាននិយាយនាព្រឹកថ្ងៃសៅរ៍នេះថា ក្រុងវូហាននៃប្រទេសចិន​ត្រូវបានគេរាយការណ៍កាលពីថ្ងៃសុក្រថាមានករណីឆ្លងជម្ងឺកូវីដ-១៩​ មួយករណីថ្មីបន្ថែម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខេត្តនេះត្រូវបានបានឃើញមានអ្នកស្លាប់ថ្មី ៤ នាក់ដែលទាំងអស់ត្រូវបានរាយការណ៍ នៅក្រុងវ៉ូហានកាល​ពីថ្ងៃ​សុក្រ។ ករណីដែលត្រូវបានបញ្ជាក់ថ្មីនេះត្រូវបានចាត់ថ្នាក់ឡើងវិញ ពីអ្នកជម្ងឺដែលមានរោគសញ្ញានៃជម្ងឺកូវីដ-១៩ ។

ខេត្តនេះបានបញ្ជាក់ថាអ្នកជម្ងឺដែលមានរោគសញ្ញានៃជម្ងឺកូវីដ-១៩ ចំនួន៣៨ នាក់នៅថ្ងៃសុក្រ​ ដែលនាំអោយ​អ្នកមាន​រោគសញ្ញានៃជម្ងឺនេះសរុបកើនដល់ ៧២៩ នាក់(ក្នុងចំណោមអ្នកឆ្លង ៨៣៤នាក់) ដែលពួកគេ​ទាំងអស់​ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការ​ឃ្លាំមើលពីអ្នកជំនាញខាងវេជ្ជសាស្ត្រនៅល្ងាចថ្ងៃសុក្រ។

អ្នកជម្ងឺកូវីដ-១៩ សរុប ១៥០ នាក់ ត្រូវបានអនុញ្ញាតិអោយចេញពីមន្ទីរពេទ្យ បន្ទាប់ពីបាន ជាសះស្បើយកាល​ពីថ្ងៃសុក្រ។ ក្នុងចំណោមអ្នកឆ្លង ៨៣៤ នាក់ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈ ១៩៤ នាក់​នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរនិង ១០៩ នាក់ទៀតកំពុងស្ថិត ក្នុងស្ថានភាពធ្ងន់ធ្ងរ។

រហូតមកដល់ពេលនេះខេត្តហ៊ូប៉ីបានរាយការណ៍ថាមានករណីឆ្លងជម្ងឺកូវីដ-១៩ ចំនួន ៦៧,៨០៣ ករណីដែលក្នុង​នោះ​មានចំនួន ៥០,០០៨ នៅក្រុងវូហាន៕

https://s5.kh1.co/__image/w=650,h=434,q=100/d3/d3f5a8a537029590df0e9d0559e1cc462f72de85.jpg
https://s5.kh1.co/__image/w=650,h=434,q=100/6f/6ff49ca211e2b281d7a9ee19f842ecb73998e7b7.jpg
https://s5.kh1.co/__image/w=650,h=366,q=100/01/01cf2b9879f2646d421eac4ffa6bbc24a1f5ac84.jpeg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T