ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងបុរីពិភពថ្មី តាមបណ្ដោយផ្លូវ វ៉េងស្រេង បានត្អួញត្អែរ និងរិះគន់យ៉ាងខ្លាំងពីបញ្ហា សន្ដិសុខនៅក្នុងបុរី ដោយសារតែម្ចាស់បុរី មិនបានអើពើ និងជួយធានា សន្ដិសុខ ដល់ពួកគាត់ឡើយ ។

ពោលមុនពេលកសាងបុរី កម្លាំងសន្ដិសុខ ត្រូវបានម្ចាស់បុរីដាក់ ពង្រាយយ៉ាងច្រើន នៅតាមច្រកចូល និងតាមផ្លូវក្នុងបុរី ប៉ុន្ដែ នៅពេលសាងសង់ បុរីចប់ រួចហើយប្រជាពលរដ្ឋ បានចំណាយ លុយជាច្រើនម៉ឺនដុល្លារ ទៅទិញផ្ទះក្នុងបុរី បែរជាម្ចាស់បុរី មិនខ្វាយខ្វល់ និង មិនយកចិត្ដទុកដាក់ ពីបញ្ហាសន្ដិសុខទៅវិញ។

ប្រជាពលរដ្ឋទាំងនោះ បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ពួកគាត់ មិនចង់រស់នៅក្នុង បុរីពិភពថ្មី ដែលគ្មានសន្ដិសុខ នោះទេ ដូច្នេះពួកគាត់បាន អំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ផ្សេងទៀត ដែលមានបំណងចង់ទិញផ្ទះ នៅក្នុងបុរី សូមបញ្ចប់បំណងនេះទៅ ពីព្រោះម្ចាស់ បុរីគ្មានគិត និងគ្មានខ្វាយខ្វល់ ពីបញ្ហា សន្ដិសុខឡើយ ។

ជាក់ស្ដែង ប្រជាពលរដ្ឋមួយ រូបសូមមិន បញ្ចេញឈ្មោះ ដែលបច្ចុប្បន្ន កំពុងរស់នៅ ក្នុងបុរីពិភពថ្មី តាមបណ្ដោយផ្លូវវ៉េងស្រេង បានរិះគន់ តាមរយៈលិខិត របស់ខ្លួនមួយ ច្បាប់ អមដោយ រូបថត បង្ហាញថា មាន មនុស្សទាំងក្មេង ទាំងចាស់ ប្រុស ស្រី ផ្លោះ ចូលក្នុងបុរីតាមរបង ដោយគ្មានការហាម ឃាត់ និងរក្សាសន្ដិសុខ ពីសំណាក់ម្ចាស់បុរី ។ ដូច្នេះអ្នកដែលរស់ នៅក្នុង បុរីមានការព្រួយបារម្ភ យ៉ាងខ្លាំង ពីសុវត្ថិ ភាពផ្ទាល់ខ្លួន ក៏ដូចជា សម្ភារៈនៅក្នុងផ្ទះ ដោយខ្លាចថា មានក្រុមចោរចូល លួចនៅ ថ្ងៃណាមួយជាក់ជាមិនខាន ។

ទាក់ទិនការរិះគន់ បញ្ហាសន្ដិសុខនៅក្នុង បុរីខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល មិនទាន់អាចស្វែងរកការអត្ថាធិប្បាយ ពីភាគីបុរីពិភពថ្មី នៅឡើយទេ ។
គួររំលឹកថា ការរិះគន់របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីខាងលើនេះ បានកើត ឡើងភ្លាមៗ

ក្រោយពីប្រធានសន្ដិសុខ របស់ បុរីដែលអាចមានការងារ ក្នុងជួរ កម្លាំងប្រដាប់អាវុធ ជាទាហានផងដែរនោះ បានចាប់ក្រុមកម្មករ ផ្សារដែកចំនួន២នាក់ ដាក់ខ្នោះ គ្រាន់តែរឿងរ៉ាវបន្ដិចបន្ដួចប៉ុណ្ណោះ ។

កាលពីប៉ុន្មានថ្ងៃមុននេះ ការដ្ឋានសំណង់ របស់បុរីពិភពថ្មី នៅខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរ ចុះបិទ ដោយសារតែពុំមានការអនុញ្ញាតច្បាប់ត្រឹមត្រូវ ដូច្នេះរឿងរ៉ាវទាំងឡាយរបស់ម្ចាស់ បុរីពិភពថ្មី បាន និងកំពុងធ្វើឱ្យអតិថិជនអស់ជំនឿ ក្នុងការជាវរកទិញ ផ្ទះសម្រាប់រស់នៅក្នុងបុរីមួយនេះ ។

ខាងក្រោម គឺជាការរិះគន់របស់ប្រជា ពលរដ្ឋមួយរូប ដែលនិយាយពីបញ្ហាសន្ដិសុខ អមដោយរូបភាពជាក់ស្ដែងផងដែរ ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]