រៀបការមិនទាន់បានប៉ុន្មានខែស្រួលបួលផង ស្វាមី Sririta Jensen ធ្វើរឿងមួយនេះឲ្យភរិយាតែម្ដង (មានវីដេអូ)

//s5.kh1.co/a6/a666e054552d87611704ae8d73b8363f87395ff5.jpg
នារី

 ០៤-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

រឿងដែលធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរនោះ គឺលោក Korn Narongdej បានជួយផ្សព្វផ្សាយផលិតផលថែរក្សាស្បែក និងក្រចក ម៉ាក ORGANIKA របស់ភរិយាខ្លួន នៅលើគណនី Instagram ផងដែរ។

ថៃ៖ តារាសម្ដែងស្រីកូនកាត់ Sririta Jensen ត្រូវបានអ្នកគាំទ្រភាគច្រើនចាត់ទុកថា នាងជានារីម្នាក់ដែលមានសំណាង ព្រោះនាងទើបនឹងបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីជាអ្នកជំនួញដ៏សង្ហា លោក Korn Narongdej និង បានរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកគាំទ្រច្រណែននោះ គឺស្វាមីភរិយាថ្មីថ្មោងមួយគូនេះ តែងតែបង្ហោះរូបភាពផ្អែមល្ហែមនឹងគ្នានៅលើគណនី Instagram ជាពិសេសកាលពីពេលថ្មីៗនេះ លោក Korn បានដឹកដៃ Sririta ទៅធ្វើសកម្មភាពសប្បុរសធម៌រួមគ្នា ក្នុងការឧបត្ថម្ភជួយទៅដល់គ្រូពេទ្យ ទទួលបន្ទុកព្យាបាលអ្នកជម្ងឺដែលឆ្លងវីរុសកូវីដ-១៩ ទៀតផង។

តែរឿងដែលកាន់តែធ្វើឲ្យអ្នកគាំទ្រកាន់តែទ្រាំមិនស្ងើចសរសើរមិនបាននោះ គឺលោក Korn Narongdej បានជួយផ្សព្វផ្សាយផលិតផលថែរក្សាស្បែក និងក្រចក ម៉ាក ORGANIKA របស់ភរិយាខ្លួន នៅលើគណនី Instagram ថែមទៀត ជាហេតុធ្វើឲ្យមិត្តរួមសិល្បៈ និងអ្នកគាំទ្រជាច្រើនចូលទៅខមមិនកោតសរសើរថា លោក Korn ពិតជាពូកែក្នុងការផ្សព្វផ្សាយផលិតផលឲ្យភរិយាខ្លួន មែន។

ចំណែកឯ Sririta ក៏បានចែករំលែកបន្តនូវវីដេអូរបស់ស្វាមី ព្រមជាមួយនឹងចំណងជើងថា "នៅផ្ទះទំនេរៗ ឲ្យស្វាមីជួយផ្សាយផលិតផលឲ្យ"

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

វីដេអូផ្សព្វផ្សាយផលិតផលរបស់ ស្វាមី Sririta Jensen
Sririta Jensen និងស្វាមី ក្នុងសកម្មភាពសប្បុរសធម៌
Sririta Jensen និងស្វាមី ក្នុងសកម្មភាពសប្បុរសធម៌
Sririta Jensen និងស្វាមី
Sririta Jensen និងស្វាមី
Sririta Jensen និងស្វាមី
Sririta Jensen និងស្វាមី
Sririta Jensen និងស្វាមី
Sririta Jensen និងស្វាមី
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T