ស្អាតទាំងគូហើយ ចិត្តល្អទៀត! ទេព បូព្រឹក្ស និង ជី ដេវីត បានដឹកដៃធ្វើសកម្មភាពសប្បុរសធម៌មួយនេះ

//s5.kh1.co/e2/e2e6b788745729611d03c865bcc1cc43097a95e8.jpg
នារី

 ០៤-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

តារាចម្រៀងគូស្នេហ៍ដ៏ល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត រួមទាំងក្រុមការងារ បានដឹកដៃគ្នាទៅដល់មន្ទីរពេទ្យស្រុកបាភ្នំ នៃខេត្តព្រៃវែង ដើម្បីធ្វើសកម្មភាពសប្បុរសធម៌រួមគ្នាមួយ ។

ព្រៃវែង៖ តារាចម្រៀងគូស្នេហ៍ដ៏ល្បីឈ្មោះ កញ្ញា ទេព បូព្រឹក្ស និង លោក ជី ដេវីត រួមទាំងក្រុមការងារ បានដឹកដៃគ្នាទៅដល់មន្ទីរពេទ្យស្រុកបាភ្នំ នៃខេត្តព្រៃវែង ដើម្បីធ្វើសកម្មភាពសប្បុរសធម៌រួមគ្នាមួយ ក្នុងការជួយឧបត្ថម្ភទៅដល់មន្រ្តីសុខាភិបាល និងប្រជាពលរដ្ឋនៅទីនោះ ស្របពេលដែលប្រទេស កម្ពុជាកំពុងប្រឈមមុខនឹងការរីករាលដាលនៃវីរុសកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងទៅតាមការបង្ហោះនៅលើគណនី Instagram របស់កញ្ញា ទេព បូព្រឹក្ស របស់របរដែលបាន យកទៅដើម្បីធ្វើសកម្មភាពសប្បុរសធម៌នោះរួមមាន ជេលលាងដៃ១០០០ដប ស្ព្រៃបាញ់ ៥០០ដប និងថវិកា៥០០ដុល្លារ។ កញ្ញាក៏បានបញ្ជាក់ផងដែរថា កញ្ញាមិនមានអ្វីច្រើននោះទេ មានត្រឹមទឹកចិត្ត បន្ដិចបន្តួច។

ការធ្វើសកម្មភាពដ៏ល្អស្របពេលប្រជាជនកំពុងស្ថិតក្នុងស្ថានភាពបន្ទាន់បែបនេះ ត្រូវបានអ្នកគាំទ្រជាច្រើនកោតសរសើរពីសន្តានចិត្តដ៏សប្បុរសរបស់កញ្ញា ទេព បូព្រឹក្ស លោក ជី ដេវីត និងក្រុមការងារ ក៏ដូចជាបង្ហាញឲ្យឃើញពីស្មារតីនៃវប្បធម៌ចែករំលែករបស់ខ្មែរយើងផងដែរ៕

សកម្មភាពនៃកម្មវិធីសប្បុរសធម៌របស់ ទេព បូព្រឹក្ស និងក្រុមការងារ

ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស និង ជី ដេវីត
ទេព បូព្រឹក្ស
Sou Sopheaktra
Sou Sopheaktra (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T