បានមែនដឹងតែកក្រើកហើយ! Ancelotti រៀបគម្រោងយកខ្សែប្រយុទ្ធលំដាប់ជួរមុខរបស់ R.Madrid ២រូបនេះ មកកាន់PL

//s5.kh1.co/e2/e2fece307c1e346bd2b87d1def0816ddfe7b4e5b.jpg
កីទ្បា

 ០៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Ancelotti រៀបគម្រោងយកខ្សែប្រយុទ្ធ Gareth Bale និង James Rodriguez មកកាន់ទឹកដីអង់គ្លេស

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Carlo Ancelotti មានគម្រោងបញ្ចុះបញ្ចូលយកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid កីឡាករ Gareth Bale និង James Rodriguez មកចូលរួមជាមួយក្លិប Everton។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Ancelotti មានផែនការដឹកនាំក្លិប Everton ត្រឡប់មករកភាពខ្លាំងវិញ ដោយលោកសង្ឃឹមថាខ្សែប្រយុទ្ធជួរមុខរបស់​ Real Madrid ទាំងពីរនឹងអាចជួយលោកសម្រេចគម្រោងនេះ។

Gareth Bale និង James Rodriguez
Gareth Bale និង James Rodriguez

យ៉ាងណាមិញ បើយោងតាមរបាយការណ៍របស់កាសែត​ Marca ក្លិបយក្សអេស្ប៉ាញ នឹងស្វាគមន៍ជានិច្ចក្នុងការទទួលសំណើរពីក្លិបផ្សេងៗ ជុំវិញការចរចាយក Bale និង Rodriguez ។

គ្រូបង្គោលក្រុម Everton ធ្លាប់តាមចែចូវយក ជម្រើសជាតិកូឡុំប៊ី Rodriguez បានសម្រេចម្ដងរួចទៅហើយ កាលពីលោកនៅដឹកនាំក្លិប Bayern Munich ដោយកាលនោះ លោកយកបានក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល២រដូវកាលពី Real Madrid ។

លោក  Ancelotti ជាមួយនឹង James Rodriguez កាលនៅ Bayern
លោក  Ancelotti ជាមួយនឹង James Rodriguez កាលនៅ Bayern

ដោយឡែក លោក Ancelotti ត្រូវបានគេមើលឃើញថា នឹងមានការពិបាកក្នុងការបញ្ចុះបញ្ជូល Bale ជាង Rodriguez ក្នុងការផ្លាស់មកកីឡដ្ឋាន Goodison Park ដោយម្ចាស់អាវលេខ១១របស់ Real Madrid រូបនេះ ធ្លាប់សារភាពថា រីករាយនឹងជីវិតនៅប្រទេសអេស្ប៉ាញ។ លើសពីនេះទៅទៀត ប្រភពពីកាសែត Marca បានបន្ថែមថា ខ្សែប្រយុទ្ធសញ្ជាតិវ៉េល មិនខ្វល់ពីបញ្ហាអង្គុយកៅអីបម្រុងនៅកីឡដ្ឋាន Santiago Bernabeu នោះទេ។

ប៉ុន្តែទោះជាយ៉ាងណា លោក Ancelotti នៅតែសង្ឃឹមថាអាចបញ្ចុះបញ្ចូលកីឡាករទាំងពីរបាន ដោយផ្អែកទៅលើថា ប្រធានក្លិប Everton លោក Farhad Moshiri មានគម្រោងផ្ដល់កុងត្រារយៈពេលយូរទៅដល់ Bale និង Rodriguez អមជាមួយកម្រៃពលកម្មច្រើនសន្ធឹកសន្ធាប់៕

ប្រភពDailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T