ឆ្លាតណាស់! សុនខមួយក្បាល ទិញអាហារឲ្យម្ចាស់ ខណៈCovid-19 វាយលុក

//s5.kh1.co/0d/0d0d54925e592151db2b08e6af9b959a52cffbac.jpg
សង្គម

 ០៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

សុនខមួយក្បាលដែលមានពណ៍ត្នោត តឿខ្នងវែង ដ៏មហាសែនឆ្លាត បានរត់ត្រុកៗចេញពីផ្ទះទៅទិញរបស់ញុំនៅហាងដ៏ល្បី Mc Donald ដើម្បីយកទៅឲ្យម្ចាស់របស់វាដែលកំពុងតែចាំញុំអាហារនៅផ្ទះ។

បរទេស៖ លោកអ្នកនិយមតាមតាមដានព័ត៍មានជាប្រចាំប្រាកដជាដឹង ពីវីរុសកូរ៉ូណាដែលបានបំផ្លាញវិស័យសេដ្ឋកិច្ចនិង ធ្វើឲ្យមនុស្សជាច្រើនត្រូវបាត់បង់ជីវិត ក្នុងរយៈដ៏ឆាប់រហ័សជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ដោយសារតែហេតុនេះហើយ ទើបមនុស្សជាច្រើនសម្រេចចិត្តសំងំនៅក្នុងផ្ទះច្រើនជាងចេញទៅខាងក្រៅ ដោយពួកគេបានទិញស្បៀងទុកយ៉ាងច្រើនស្តុកទុកផងដែរ ប៉ុន្តែអ្នកខ្លះទៀតក៏មិនបានទិញចំណី ដែលអាចរក្សាទុកបានយូរនោះឡើយ ស្របពេលដែលហាងអាហារជាច្រើនត្រូវបានបិទទ្វារ និងសល់ហាងល្បីៗមួយចំនួនតូចប៉ុណ្ណោះ ដែលមិនទាន់បិទទ្វារនោះឡើយគឺនៅបើកទ្វារលក់ដូរជាធម្មតា។

ជាក់ស្តែងនៅក្នុងរដ្ឋតូរុនតូ ប្រទេសកាណាដា មានរឿងចម្លែកមួយបានកើតឡើងដោយសារ មានសុនខមួយក្បាលដែលមានពណ៍ត្នោត តឿខ្នងវែង ដ៏មហាសែនឆ្លាត បានរត់ត្រុកៗចេញពីផ្ទះទៅទិញរបស់ញុំនៅហាងដ៏ល្បី Mc Donald ដើម្បីយកទៅឲ្យម្ចាស់របស់វាដែលកំពុងតែចាំញុំអាហារនៅផ្ទះ។

ក្រោយពីបានឃើញវីដេអូនេះហើយ មានមហាជនជាច្រើនបានលាន់មាត់ សរសើរសុខក្បាលនេះថា ឆ្លាតវៃមិនធម្មតា កម្រនឹងមានណាស់ ដែលអាចយល់ហេតុការបានដូច្នេះ មិនត្រឹមតែប៉ុណ្ណោះវាគឺមិត្តល្អ និងមានភាពស្មោះត្រង់ទៅកាន់ម្ចាស់វាផងដែរ៕

សូមចូលមើលវីដេអូនិង រូបភាពខាងក្រោម៖

ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ
ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ
ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ
ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ
ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ
ឆ្កែឆ្លាតកំពុងតែយកអាហារទៅឲ្យម្ចាស់នៅផ្ទះ
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T