ចុមខ្លាំងបាត់! វីរបុរសបាល់ទាត់ម្នាក់ថា Neymar មានបច្ចេកទេសល្អជាកំពូលកីឡាករម្នាក់នេះទៅទៀត

//s5.kh1.co/b0/b08548444e35be716646609a6f5b4000a1382a57.jpg
កីទ្បា

 ០៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

វីរបុរសបាល់ទាត់ប្រេស៊ីលលោក​ Cafu និយាយថា Neymar មានបច្ចេកទេសល្អជាកំពូលកីឡាករ Lionel Messi ទៅទៀត

ប្រេស៊ីល៖ វីរបុរសបាល់ទាត់ប្រេស៊ីលលោក​ Cafu បានឲ្យដឹងថា សូម្បីតែ Messi ក៏មិនអាចយកប្រៀបធៀបជាមួយខ្សែប្រយុទ្ធរបស់ Paris Saint-Germain កីឡាករ Neymar បានដែរ ទៅលើបច្ចេកទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar 
កីឡាករ Neymar 

Neymar ធ្លាប់លេងជាមួយ Messi និង Suarez នៅតំបន់ប្រយុទ្ធរបស់ Barcelona ដែលជាកម្លាំងប្រយុទ្ធដ៏គ្រោះថ្នាក់បំផុត មុនពេលផ្លាស់មកកាន់ទឹកដីបារាំងក្នុងតម្លៃបំបែកឯកតទគ្គកម្មពិភពលោក ២០០លានផោន កាលពីឆ្នាំ២០១៧។

អតីតកីឡាករឆ្នើមរបស់ AC Milan លោក Cafu ជឿថាបច្ចេកទេសរបស់ Neymar គ្មានគូប្រៀបនោះទេ។ លោកបាននិយាយយ៉ាងដូច្នេះថា៖

ចំពោះបច្ចេកទេស Neymar គឺល្អជាងគេបង្អស់នៅលើលោក គ្មាននរណាអាចផ្ដួលគេបាននោហទេបច្ចុប្បន្ន។ មិនថា Messi ទោះបីខ្ញុំជាអ្នកគាំទ្ររបស់គេម្នាក់ ប៉ុន្តែចំពោះគុណផាពនៃបច្ចេកទេសគេមិនដល់ Neymar ទេ។

Cafu
លោក Cafu
លោក Cafu

គួរឲ្យដឹងដែរថា គិតចាប់ពីឆ្នាំ២០១៧មកទល់នឹងពេលនេះ Neymar ចូលលេងឲ្យ PSG បាន៨០ប្រកួត រកបានគ្រាប់បាល់៦៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៣៩លើក៕

កីឡាករ Neymar 
កីឡាករ Neymar 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T