មុនឱកាសបុណ្យចូលឆ្នាំខាងមុខនេះ ទិញទូរស័ព្ទ realme នឹងមានឱកាសឈ្នះម៉ូតូ Scoopy i

//s5.kh1.co/c0/c044aceddc2b4bbd1d1294bd5811b2bb1f4d4f19.jpg
បច្ចេកវិទ្យា

 ០៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ realme បាននាំជូននូវប្រម៉ូសិន3ផ្ទួនៗដូចជាបញ្ចុះតម្លៃរហូតដល់៣០ដុល្លារ កាដូបន្ថែមពិសេស និងមានឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy i ទៀតផង

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានខិតជិតមកដល់ហើយ​ ហើយនេះក៏ជាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរលើកទីមួយដែរដែលចាប់តាំងពី realme បានចូលមកដល់ទីផ្សារប្រទេសកម្ពុជាមក ។ ដើម្បីអរគុណទៅដល់អតិថិជនរបស់ realme ដែលតែងតែបានចូលចិត្ត និងគាំទ្រ realme កន្លងមក realme បានប្រកាសថានឹងនាំជូននូវប្រម៉ូសិន៣ផ្ទួនៗសម្រាប់ជាកាដូជូនដល់ប្រជាជនទាំងអស់ដោយ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី១៦ ខែមេសានេះ ស្មាតហ្វូន realme ម៉ូឌែលដែលកំពុងពេញនិយមទាំងនេះនឹងមានប្រូម៉ូសិនបញ្ចុះតម្លៃ និងការថែមជូនកាដូជាច្រើនទៀត ជាមួយគ្នានេះដែរ រាល់អតិថិជនទាំងអស់ដែលបានទិញទូរស័ព្ទ realme ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ខែមេសានេះនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូHONDA Scoopy  i  ចំនួនមួយគ្រឿង។ព័ត៌មានលំអិតដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិញទូរស័ព្ទ realme នឹងមានឱកាសឈ្នះម៉ូតូ Scoopy i
ទិញទូរស័ព្ទ realme នឹងមានឱកាសឈ្នះម៉ូតូ Scoopy i

ការបញ្ចុះតម្លៃរហូតដល់30$សម្រាប់ ម៉ូឌែលដែលកំពុងពេញនិយមរបស់ស្មាតហ្វូនrealme

- realme 5Pro ការសាកថ្មល្បឿនលឿន VOOC 3.0 កាមេរ៉ាក្រោយ AI 4 គ្រាប់ 48MP បន្ទះឈីប snapdragon 712AI

ប្រូម៉ូសិនមានកំណត់ នៅសល់តែ249$ប៉ុណ្ណោះ (តម្លៃដើម 279$) មានការថែមជូនកាបូបស្ពាយចំហៀង realme ចំនួនមានកំណត់ ការថែមជូនរហូតអស់ពីស្តុក។

Realme
Realme

- realme 5 : ថាមពលថ្មធំ 5000mAh កាមេរ៉ាក្រោយ AI 4 គ្រាប់ បន្ទះឈីប snapdragon 665AIE

ប្រូម៉ូសិនមានកំណត់ នៅសល់តែ179$ប៉ុណ្ណោះ (តម្លៃដើម 199$) មានការថែមជូនកាសប្លូធូស ចំនួនមានកំណត់ ការថែមជូនរហូតអស់ពីស្តុក។

- realme 5i : ថាមពលថ្មធំ 5000mAh  មេរ៉ាក្រោយ AI 4 គ្រាប់ បន្ទះឈីប snapdragon 665AIE

សម្រាប់ការទិញនូវrealme 5i នឹងមានការថែមជូនអាវយឺតដ៏ស្រស់ស្អាត ចំនួនមានកំណត់ ការថែមជូនរហូតអស់ពីស្តុក។

ការបញ្ចុះតម្លៃគឺសម្រាប់តែក្នុងប្រូម៉ូសិននេះតែប៉ុណ្ណោះ។

ឱកាសដ៏អស្ចារ្យភ្ញាក់ផ្អើលសម្រាប់ខែមេសា  រាល់ការជាវស្មាតហ្វូនrealmeគ្រប់ម៉ូឌែលអ្នកទាំងអស់គ្នាមានឱកាសឈ្នះម៉ូតូ Scoopy i ដ៏ថ្មីស្រឡាងមួយគ្រឿង៖

ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រាល់អតិថិជនដែលជាវទូរស័ព្ទrealme នៅក្នុងខែមេសានេះទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ ម៉ូតូ HONDA Scoopy i ចំនួនមួយគ្រឿងដែលមានតម្លៃ 2199$ ហើយការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅខែឧសភាដោយធ្វើការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការ realme

ព័ត៌មានលម្អិតសូមចុច៖

https://www.facebook.com/realmeCambodia/posts/243356820394441

ប្រញាប់ឡើង រង្វាន់៣ផ្ទួនៗកំពុងរង់ចាំអ្នក មានទាំងការបញ្ចុះតម្លៃ ការថែមជូនកាដូដ៏ពិសេស និងឱកាសឈ្នះម៉ូតូScoopy i ទៀតផង ទិញទូរស័ព្ទrealme ឥឡូវនេះ ដើម្បីផ្សងសំណាងក្នុងឆ្នាំថ្មីទាំងអស់គ្នា៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T