ក្រោយ Benzema ឌឺដងធ្ងន់ៗដាក់ Giroud ស្រាប់តែ Griezmann ចេញមុខនិយាយដូច្នេះ

//s5.kh1.co/db/dbe0729868130ab0f4d919a833206803722bb79d.jpg
កីទ្បា

 ០៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្រោយ Benzema ឌឺដងធ្ងន់ៗដាក់ Giroud ស្រាប់តែ Griezmann ចេញមុខនិយាយថាគេចូលចិត្ត Giroud ព្រោះបានជួយឲ្យបារាំងឈ្នះ World Cup

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ Barcelona កីឡាករ Antoine Griezmann បានចេញមុខការពារ Oliver Giroud ក្រោយត្រូវកីឡាករ Karim Benzema ប្រៀបធៀបទៅនឹងម៉ូតូ ហើយម្ចាស់អាវលេខ៩របស់ Real Madrid ថាខ្លួនឯងជារថយន្តប្រណាំង F1។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

សួរទាក់ទងទៅនឹងបញ្ហានេះ អតីតខ្សែប្រយុទ្ធរបស់ Atletico Madrid កីឡករ Griezmann បានឆ្លើយនៅក្នុង Twitch យ៉ាងដូច្នេះថា៖

ខ្ញុំមិនអាចឆ្លើយសំណួរនេះបានច្បាស់នោះទេ ព្រោះខ្ញុំអាចនឹងនាំបញ្ហាដាក់ខ្លួន។ ខ្ញុំស្រឡាញ់ Oliver Giroud ហើយគេគឺជាកីឡាករដ៏ល្អម្នាក់ដែលជួយពួកយើងឈ្នះ World Cup។

Antoine Griezmann

Giroud គឺជាមាជិកម្នាក់របស់ក្រុមជម្រើសជាតិបារាំងក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Didier Deschamps ដែលជួយឲ្យបារាំងឈ្នះពានរង្វាន់ FIFA World Cup ជាលើកទី២ កាលពីឆ្នាំ២០១៨ កន្លងទៅ នៅប្រទេសរុស្ស៊ី។

គួរឲ្យដឹងដែរថា Benzema បានធ្វើការប្រៀបធៀបដូចនេះនៅក្នុងការឆ្លើយសំណួរនៅលើបណ្ដាញសង្គមដែលសួរថាគេយល់យ៉ាងចំពោះ Giroud ដែលជំនួសតំណែងប្រយុទ្ធរបស់គេនៅក្នុងក្រុមជម្រើសជាតិមាន់គកបារាំង៕

កីឡាករ Karim Benzema
កីឡាករ Karim Benzema
កីឡាករ Oliver Giroud
កីឡាករ Oliver Giroud

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T