មីជាតិ នាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ ​ចែកជូន​មណ្ឌលកុមារកំព្រា

//s5.kh1.co/74/74bf5ca0f1c10a428c7c4ff0dccf8565d6eb524a.jpg
សង្គម

 ០៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មីជាតិ​បាន​នាំយក​ ឧបករណ៍វាស់កម្តៅ ទឹកអាល់កុល សាប៊ូលាងដៃ ម៉ាស់ និង​មីជាតិ​ចំនួន​១២០កេស ចែក​ជូន​អង្គការ​សុខមាលភាពសង្គមកម្ពុជា ដែល​ជា​មណ្ឌលកុមារកំព្រា និងកុមារ​ក្រីក្រក្នុង​រាជធានីភ្នំពេញ​ នៅថ្ងៃទី​០៣ ខែមេសា ឆ្នំា​២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពី​នាំយក​អំណោយ​ខាងលើ ក្រុមការងារមីជាតិ ក៏​បានបង្ហាញអំ​ពី​របៀប​ពាក់ម៉ាស់​ និងរបៀប​លាងដៃ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បីការពារខ្លូនពីការឆ្លងមេរោគនានា ដល់​តំណាង​កុមារ​ក្នុង​អង្គការផងដែរ។

មីជាតិនាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ​ចែកជូន​មណ្ឌលកុមារកំព្រា
មីជាតិនាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ​ចែកជូន​មណ្ឌលកុមារកំព្រា

លោកជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនមីជាតិ បាន​មានប្រសាសន៍ថា៖

«មីជាតិ នាំយកអំណោយទាំងនេះ ពីព្រោះ​ មីជាតិ​​ចង់ចូល​រួមចំណែកជួយ​ទប់ស្កាត់ការរីករាលដាល វីរុសកូវីដ១៩ក្នុង​ប្រទេសកម្ពុជា ក្នុងកាលៈទេសៈនេះ ជាពិសេសក្មេងៗក្នុង​មណ្ឌលកុមារកំព្រា និងកុមារក្រីក្រ ដែលកំពុងខ្វះខាតជំនួយ​ទំាងនេះ។»

លោក ជុនហៀង ថាវសិទ្ធិ 

លោកបន្តថា៖

«អំណោយទាំងនេះ បាន​មកពី​មូលនិធី «មីជាតិ» ដែល​ទទួល​បាន​ពី​ការ​គាំទ្រ​ពី​អតិថិជន​មីជាតិ និងការលើកទឹកចិត្តយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា គឺមានន័យថាយើង​តែង​ដកយក​ថវិកាមួយផ្នែកដែល​បាន​ពី​ការលក់មីជាតិ ដើម្បី​ជួយដល់សង្គមខ្មែរ ក្រោមគោលការណ៍ «ខ្មែរ​ ដើម្បីខ្មែរ»។

លោក ជុនហៀង ថាវសិទ្ធិ 
មីជាតិនាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ​ចែកជូន​មណ្ឌលកុមារកំព្រា
មីជាតិនាំយក​សម្ភារៈសម្រាប់ធ្វើអនាម័យ និង​មីជាតិ​ចែកជូន​មណ្ឌលកុមារកំព្រា

លោក ណី សាកល អគ្គនាយកអង្គការ​សុខមាលភាពសង្គម បាន​ឲ្យ​ដឹងថា៖

 «អំណោយ​ពីមីជាតិ ក្នុង​ពេល​នេះ គឺ​ជា​អ្វី ​ដែល​អង្គការត្រូវការចាំបាច់ និង​កំពុងស្វែងរក​ម្ចាស់ជំនួយស្រាប់ ហើយការ​​ចូលរួមចំណែកនេះ ពិតជា​បានបង្ហាញពីសណ្តានចិត្ត​ដ៏ល្អរបស់មីជាតិ ​ដល់ក្មេងៗទាំងអស់​ដែលកំពុងស្នាក់នៅក្នុងអង្គការ។»

លោក ណី សាកល

បច្ចុប្បន្ន ​ កុមារ​សរុប ៥៨នាក់ ដែល​ក្នុង​នោះមាន​ស្រី ២៥នាក់ និង​ប្រុស៣៣នាក់ ​កំពុងស្នាក់​អាស្រ័យក្នុង​អង្គការសុខមាលភាពសង្គម ​ ​ ដោយទទួលបានការផ្គត់ផ្គង់ជា ​អាហារ កន្លែងស្នាក់នៅ សម្លៀកបំពាក់ និង​សម្ភារៈសិក្សា​។

នេះមិនមែនជាលើកទី១ទេ ដែល​មីជាតិ ចូលរួមក្នុង​សកម្មភាពសង្គម ដែលកន្លងមកមីជាតិ ក៏បាន​ផ្តល់អំណោយសប្បុរសធម៌ដល់​ប្រជាជនក្រីក្រ​ក្នុង​រាជធានីភ្នំពេញ​ និងក្នុង​ស្រុកកោះសូទិន បរិច្ចាគ​ទៅឲ្យ​កម្មវិធី​សប្បុរធម៌នានា និង​ចូលរួមក្នុង​ការជំរុញ​ឲ្យ​មាន​ការ​បរិច្ចាគឈាមដោយ​ស្ម័គ្រចិត្តផងដែរ។

គួរបញ្ចាក់ផងដែរថា មីជាតិ គឺជាផលិតផល​មីកញ្ចប់របស់ខ្មែរ ផលិតដោយខ្មែរ ដែលចាប់ផ្តើមមានវត្ថមាន​ក្នុង​ទីផ្សារកម្ពុជា​នៅចុងឆ្នាំ​២០១៩។  មីជាតិ មាន​បីរសជាតិ គឺ​រសជាតិ​សាច់ជ្រូកចិញ្រ្ចាំ រសជាតិ​ស៊ុបមាន់ និង​រសជាតិ​ខគោ ដែលត្រូវបាន​ផលិត​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជប៉ុន និងបច្ចេកវិទ្យាជប៉ុន​ទំនើបចុង​ក្រោយ​បង្អស់៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T