កុំភ្លេចតាមដានល្ងាចនេះ! ចំណងជើងប្លែក សាច់រឿងបែបកំប្លែង ពីខ្សែភាពយន្តភាគថៃថ្មីរបស់ភីអិនអិន គឺរឿង «កំលោះស្រស់ ប៉ះក្រមុំកន្ទួតផ្អែម»! (មានវីដេអូ)

//s5.kh1.co/dc/dc45b1b70e04f90378fa6596b36e0f49c50b795d.jpg
តារា & កម្សាន្ដ

 ០៣-មេសា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

រឿង «កំលោះស្រស់ ប៉ះក្រមុំកន្ទួតផ្អែម» ជាសាច់រឿងថ្មី ទាំងតួសម្តែង និងពោរពេញដោយឈុតឆាកសើចសប្បាយថែមទៀតផង។

ភ្នំពេញ៖ បន្ទាប់ពីរឿងភាគបែបអភិនីហារ «ភ្លើងគំនុំនាគរាជ» បានបញ្ចប់ទៅ ភី អិន អិន បាននាំយកនូវខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលបានផ្លាស់ប្តូរអារម្មណ៍ទស្សនិកជន មកកម្សាន្តសប្បាយជាមួយសាច់រឿងបែបកំប្លែងវិញម្តង។ រឿង «កំលោះស្រស់ ប៉ះក្រមុំកន្ទួតផ្អែម» ជាសាច់រឿងថ្មី ទាំងតួសម្តែង និងពោរពេញដោយឈុតឆាកសើចសប្បាយថែមទៀតផង។ នៅក្នុងសាច់រឿងនេះដែរ គឺបង្ហាញជូនពីជីវិតកំលោះកូនអ្នកមានទ្រព្យម្នាក់ ដែលបានចាយពេលវេលារបស់គេក្នុងការស្វែងរកមនុស្សស្រីដែលស្រឡាញ់គេពិតប្រាកដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឈុតខ្លះៗនៅក្នុងរឿង «កំលោះស្រស់ ប៉ះក្រមុំកន្ទួតផ្អែម»
ឈុតខ្លះៗនៅក្នុងរឿង «កំលោះស្រស់ ប៉ះក្រមុំកន្ទួតផ្អែម»

យីម គឺជាបុរសសម្បូរទ្រព្យ កើតមកសោយសុខ​លើគំនរមាសប្រាក់ចាយ​មិនអស់។ គាត់​ជាមនុស្សលេងសើចច្រើន និងចេះ​ជួយអ្នកដទៃ។ ទោះបីជាគាត់ជាសេដ្ឋីវ័យក្មេងក៏ពិតមែន ប៉ុន្តែ យីម​ មិនដែលមានចរិតប្រកាន់​ឆ្មើងឆ្មៃនឹងអ្នកណាម្នាក់ទេ។ អ្វីដែលគេត្រូវ​ការពិតប្រាកដ គឺស្នេហា ដែលកើតចេញពីទឹកចិត្តមិនមែនដោយ​សារតែប្រាក់។ ថ្ងៃមួយបន្ទាប់ពីគាត់បានត្រឡប់​មកពីរៀននៅបរទេសមក គាត់បានចំណាយ​ពេលបន្តិចក្នុងជីវិត​របស់គាត់ ដោយបានបន្លំខ្លួនធ្វើជា​ជនអាណាថាដើម្បីរកមើលថា តើនារីណា​ម្នាក់អាចទទួលយកគាត់នៅក្នុង​កាលៈទេសៈបែបនេះនោះ។

យីម មានម្តាយ​ជាមនុស្សប្រកាន់​ឋានៈ រើសអើស មិនចូលចិត្តអ្នកដែលមាន​ជីវភាពក្រីក្រ ចូលមកក្នុងជីវិត​កូនប្រុសគាត់ឡើយ។ ក្រោយ​មក យីម ក៏បានជួបនឹង​នារីម្នាក់ដែលមានចិត្តសប្បុរស ចេះជួយ​អាសារគេ ហើយមិនតែប៉ុណ្ណោះ មានរូបសម្រស់​ស្រស់ស្អាតថែមទៀតផង។ នាងត្រូវបាន​ម្តាយបណ្តេញឱ្យ​ទៅរស់នៅជាមួយនឹងជីដូន ក៏ព្រោះតែគិតថានាងជា​កូនចង្រៃ។ ពេលនោះ យីម ក៏បានធ្វើជា​អ្នកបម្រើ សុំចូលទៅជ្រកកោនផ្ទះ​របស់នាង។ ចាប់តាំងពី​ថ្ងៃនោះមក ពួកគេទាំងពីរនាក់ក៏មានទំនាក់​ទំនងជាមួយគ្នា ហើយក៏មានទឹកចិត្ត និងនិស្ស័យ​មិនខុសគ្នានោះឡើយ។ ស្នេហាក៏ចាប់ផ្តើម​មានឡើងបន្តិចម្តងៗ។ 

តោះ! ដើម្បីចង់ដឹងថា ដំណើរសាច់រឿងផ្សេងព្រេងរកស្នេហ៍ពិតរបស់កូនសេដ្ឋីរូបនេះនឹងទៅជាយ៉ាងណា សូមកុំភ្លេចតាមដានទស្សនាចាប់ពីថ្ងៃនេះនៅក្នុងរឿង «កំលោះស្រស់ ប៉ះក្រមុំកន្ទួតផ្អែម» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន ចាប់ពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៦ ល្ងាចតទៅ៕

សូមទស្សនាវីដេអូខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T